លោកប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្ដីពីការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការងារផលិតកម្ម និងបសុព្យាបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយក លោក លោកស្រីថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងលោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត។
☆មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តឧត្តរមានជ័យបានបន្តវគ្គបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិ ជំហានទី២ ថ្ងៃទី០៩ ដល់ភ្នាក់ងារសុខភាពសត្វភូមិថ្មី មកពីបណ្តាភូមិគោលដៅរបស់អង្គការ Fhc ( អែហ្វ អេច ខេមបូឌា )នៅស្នាក់ការអង្គការ Fhc ស្រុកត្រពាំងប្រាសាទ ។
- សម្របសម្រួលដោយ លោក ម៉ី កវី បុគ្គលិករបស់អង្គការ Fhc និងមានការចូលរួមពីភ្នាក់ងារសុខភាពសត្វភូមិថ្មីចូលរួមសរុប ៣៧នាក់/ ស្រី ០១នាក់។
១. សកម្មភាពអនុវត្ត
- អនុត្តនចាក់វ៉ាក់សាំងអុតក្តាមលើគោ
- ចែកសម្ភារ និងថ្នាំជូនដល់ភ្នាក់ងារសុខភាពសត្វភូមិ
- បង្ហាញចំណាប់អារម្មណ៍ និងសំណូមពរ។
២. លទ្ធផល
- ក្រោយសិក្ខាកាមអនុវត្តនសកម្មភាពកន្លងមក បានសង្កេតឃើញថាភ្នាក់ងារសុខភាពសត្វភូមិមានគុណសម្បតិ្ត និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្មដល់ប្រជាជន ក៏ដូចជាអ្នកចិញ្ចឹមសត្វ។
- ពួកគាត់បានសំណូមពរអោយខាងអង្កការ Fhc និងគ្រូជំនាញមកពីការិយាល័យផលិតកម្ម និងបសុព្យាបាលអោយបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី " បច្ចេកទេសចិញ្ចឹមមាន់ និងការធ្វើទូរភ្ញាស់ស៊ុត" និងសំណូមពរមួយទៀតនិយាយពី " បច្ចេកទេសយកមេជីវិតជ្រូកបា និងការបង្កាត់សិប្បនិមិត្តជ្រូក"
៣. ទិសដៅបន្ត
- អនុវត្តនវះកាត់លើមាន់ និងជ្រូកដើម្បីធ្វើរោគវិនិច្ឆ័យជម្ងឺ។
☆នាល្ងាចមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះមកបង្កាត់គោដោយសិប្បនិម្មិត នៅស្ថានីយ៍ចិញ្ចឹមសត្វកូនក្រៀលជាប្រភេទពូជប្រាម៉ាន់ (Brahman) យកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
* លទ្ធផល
- បង្កាត់បានគោចំនួន ២ក្បាល
* ទិសដៅបន្ត
- រង់ចាំលទ្ធផល ២១ថ្ងៃក្រោយការបង្កាត់
- បន្តសកម្មភាពនេះតាមបណ្តាក្រុង/ស្រុក។