នៅថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំចរ សំរឹទ្ឋិស័ក ពុទ្ឋសករាជ ២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះប្រជុំដាក់ឈ្មោះសហគមន៍ រៀបចំគណៈកម្មាការ កំណត់មុខរបរ កំណត់តម្លៃហ៊ុន និងប្រាក់សមាជិកភាព ដល់សហគមន៍ក្នុងស្រុកអន្លង់វែង ដែលមានកសិករចូលរួមសរុបចំនួន២៨នាក់ ស្រី០៦នាក់
+លទ្ឋផលសម្រេចបាន
-ឈ្មោះសហគមន៍កសិកម្មអន្លង់វែងមានជ័យ
-រចនាសម្ព័នគណៈកម្មាការ តាមរយៈការបោះឆ្នោតសម្រេចគឺ៖
«លោក សាត ធៀប ជាប្រធានក្រុមប្រឹក្សាភិបាល
«លោក ហែម ធិន ជាអនុប្រធានក្រុមប្រឹក្សាភិបាល
«លោក សំ អ៊ូស្មាន ជាហិរញ្ញឹក
«លោក អ៊ុច សារិន ជាប្រធានក្រុមត្រួតពិនិត្យ
«លោក ជុំ នឿន ជាអនុប្រធានក្រុមត្រួតពិនិត្យ
«លោក សាលី វី ជាជំនួយការ
-ប្រភេទមុខរបរមាន៖
«ទិញនិងលក់ដំឡូងមី
«ទិញនិងលក់ស្វាយកែវរមៀត និងចាន់ទី
«បណ្តាក់ជី និងថ្នាំកសិកម្ម
«ឥណទានសាចប្រាក់
«ចិញ្ចឹមសត្វ
-តម្លៃហ៊ុនក្នុងមួយហ៊ុន ៥០០០០រៀល និងប្រាក់សមាជិកភាព១០០០០រៀល ។
មកទល់ពេលនេះសហគមន៍មានសមាជិកសុំចូលចំនួន២៧នាក់ ស្រី០៥នាក់។
+ផែនការបន្ត
«រៀបចំលិខិតស្នាម សម្រាប់សមាជិកបង់ភាគហ៊ុន
«រៀបចំលក្ខន្តិកៈសហគមន៍ត្រៀមឆ្លងថ្ងៃសន្និបាតកំណើតដំបូង
«រៀបចំសន្និបាតកំណើតដំបូង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម