ថ្ងៃព្រហស្បតិ៍ ៩ កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ និងសហការី បានចូលរួមពិធីបិទ សន្និបាតបូកសរុប ការងារកសិកម្ម យ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការមានការអញ្ជើញចូលរួមផងដែរពីសំណាក់សម្តេច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តមតំណាងស្ថាប័ននិតិប្បញ្ញត្តិ នីតិប្រតបត្តិ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃ គណអភិបាលខេត្ត ឯកឧត្តម លោកជំទាវឯកអគ្គរាទូត ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍ វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ និងមន្រ្តីរាជការក្រោមឱវាទប្រមាណ ៥០០នាក់។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម។ សម្តេចតេជោ បានកោតសរសើរ និងវាយតំលៃខ្ពស់ដល់អង្គសន្និបាតរបស់ក្រសួងកសិកម្មដែលបានធ្វើឡើងអស់រយៈពេល២ថ្ងៃកន្លងមកនេះ ជាពិសេសថ្លែងអំណរគុណចំពោះស្ថានប័នពាក់ព័ន្ធ និងប្រជាកសិករទាំងអស់ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើន។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តបន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋាន ដូចខាងក្រោម ៖
១)ត្រូវធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី អភិវឌ្បច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងឤហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ជាលក្ខណៈ ឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្ម ឱ្យបានល្អប្រសើរ ។
២)ត្រូវបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការបង្កើតតំបន់ កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយ ដោះស្រាយ បញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត «ផលិត កម្មកសិកម្ម តាមកិច្ចសន្យា » ឱ្យកាន់តែទូលំទូលាយថែមទៀត ។ ជាមួយនេះត្រូវជំរុញឱ្យមានការវិនិយោគ សាងសង់ផ្សារបោះដុំកសិផល និងផ្សព្វផ្សាយទីផ្សារ កសិផលជូន ដល់ប្រជាកសិករ ។
៣)ត្រូវបន្តលើកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹម សត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម ។ ត្រូវប្រើប្រាស់ យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ។ ត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណី- ឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នក ប្រើប្រាស់ឱ្យបានល្អប្រសើរ ។
៤)ត្រូវបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំ កៅស៊ូដល់កសិករដាំកៅស៊ូ ឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីក សហគមន៍កៅស៊ូគ្រួសារ ដើម្បីការពារផលប្រយោជន៍ កសិករនៅ ពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើ ការកែច្នៃ ផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ។
៥)ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការ ចិញ្ចឹមបែបញណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមាន ទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណសីត្វ បសុឱសថ ហាមមិនឱ្យមានការធ្វើឤជីវកម្មផ្តាច់មុខដែលប៉ះញល់ ដល់ថ្លៃទីផ្សារ ។ ទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺប៉េស្តជ្រូកនៅ ទូទាំងប្រទេស និងអនាម័យសាច់ ។ ជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដើម្បីកាត់ បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស ។
៦)ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាម គ្រប់រូបភាព ។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឯកឧត្តម សៅ សុខា សូមបន្តពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផល កែច្នៃឈើគ្រប់ប្រភេទ ទៅក្រៅប្រទេស តាមច្រកព្រំដែននិងច្រករបៀងដែលគ្មាន ការអនុញ្ញាត ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។
៧)ត្រូវបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផល ទាំងទឹកសាប និងសមុទ្រ ។ ជំរុញការអភិវឌ្ឍ វារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រី តាមស្រែ ត្រូវធ្វើឱ្យកើន យ៉ាងតិច ២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្មឆ្នាំ២០១៦-២០៣០ ។ បន្តពង្រឹងការគ្រប់គ្រង ការពារកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជា ជម្រកដ៏ [Forwarded from Sot Sisokheang]
សំខាន់របស់មច្ឆជាតិ ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទ ល្មើសច្បាប់តាមរយៈ យន្តការថ្នាក់ជាតិ និងអន្តរស្ថាប័ន ស្របតាមនីតិវិធីជាធរមាន ។
៨)ត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និង ច្បាប់ស្តីពីជលផល តាមបរិការណ៍ កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ។ ជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ ឤជីវកម្ម និងដីទំនេរ របស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន ។
៩)ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយ ប្រទេសជិតខាង និងបណ្តា ប្រទេស ដៃគូអភិវឌ្ឍនានា ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ និងអនុតំបន់ ដើម្បី កៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗទៀត ដើម្បីធ្វើ ទំនើបភាវូបនីយកម្ម កសិកម្ម កម្ពុជា ឱ្យរួមចំណែកកាន់តែច្រើនក្នុង សេដ្ឋកិច្ចជាតិ ។
មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីក្រសួងកសិកម្មដែលមានស្នាដៃល្អកន្លងមក និងផ្តល់រង្វាន់ដល់មន្ទីរកសិកម្មឆ្នើមដែលលេខ១ បានទៅមន្ទីរកសិកម្មខេត្ត ត្បូងឃ្មុំ លេខ២ មន្ទីរកសិកម្មខេត្តស្វាយរៀង និងលេខ៣ មន្ទីរកសិកម្មខេត្តព្រះវិហារ និងចែកប្រាក់ឧបត្ថម្ភ ដល់សហគមន៍កសិកម្មឆ្នើម ជាប់ចំណាត់ថ្នាក់លេខ១ បន្ទាប់មកបានអញ្ជើញថតរូប អនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ឋស្នាលក្រៃលែង៕