មន្រ្តីអនុវត្តគម្រោង CHAIN បានចុះផ្ដល់បច្ចេកទេសដាំបន្លែដល់ក្រុមដាំបន្លែលក្ខណ:ពាក់កណ្ដាលអាជីពនៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ១៦ មីនា ២០១៩
175

ថ្ងៃពុធ ៨ កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ មន្រ្តីអនុវត្តគម្រោង CHAIN  បានចុះផ្ដល់បច្ចេកទេសដាំបន្លែដល់ក្រុមដាំបន្លែលក្ខណ:ពាក់កណ្ដាលអាជីពនៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង  ដោយមានកសិករចូលរួមចំនួន១១នាក់ស្ត្រី០៩នាក់  មានសកម្មភាព និងលទ្ធផលដូចខាងក្រោម÷

សកម្មភាព

  - រំលឹកមេរៀនចាស់

  - ការគ្រប់គ្រងជំងឺ និងវិធានការការពារ និងកំចាត់

  - ការគ្រប់គ្រងសត្វល្អិត

  - វិធានការការពារ និងកំចាត់

  - បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល

  - ចុះតាមដានកសិករ

លទ្ធផល

កសិករបានយល់ដឹងបន្ថែមពី:   

- វិធានការ ការពារ និងកំចាត់ជំងឺ

- វិធីសាស្រ្ដគ្រប់គ្រងសត្វល្អិត និងការការពារ

- យល់ដឹងពីបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល លើដំណាំបន្លែ ។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter