ថ្ងៃពុធ ៨ កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាលបានបន្ត វគ្គបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិ ជំហានទី២ ថ្ងៃទី៣ ដល់ភ្នាក់ងារសុខភាពសត្វភូមិថ្មី មកពីបណ្តាភូមិគោលដៅរបស់អង្គការ Fhc ( អែហ្វ អេច ខេមបូឌា )នៅស្នាក់ការអង្គការ Fhc ស្រុកត្រពាំងប្រាសាទ មានការចូលរួមពីភ្នាក់ងារសុខភាពសត្វភូមថ្មីិចូលរួមសរុប ៣២នាក់ ស្ត្រី ១នាក់
១. សកម្មភាពអនុវត្ត
- រំលឹកមេរៀន
- បែងចែកក្រុម ពិភាក្សា
- បង្ហាញពីបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបញ្ចប់
- បង្ហាញឡើងវិញនូវការលាយចំណីបន្ថែមសម្រាប់គោ
២. លទ្ធផល
- សិក្ខាកាមអាចយល់ដឹងបានច្រើននូវមេរៀនដែលបានសិក្សាកន្លងមក
- មានសេចក្ដីក្លាហ៑ានក្នុងការបញ្ចេញមតិយោបល់ និងបទពិសោធន៍កន្លងមកសម្រាប់ពេទ្យសត្វចាស់ៗ
៣. ទិសដៅបន្ត
- រំលឹកមេរៀន
- អនុវត្តការលាយចំណីបន្ថែមសម្រាប់គោ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម