ការិយាល័យផលិតកម្ម និងបសុព្យាបាលបានបន្ត វគ្គបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិ ជំហានទី២ ថ្ងៃទី២ ដល់ភ្នាក់ងារសុខភាពសត្វភូមិថ្
ចេញ​ផ្សាយ ១៦ មីនា ២០១៩
198

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាលបានបន្ត វគ្គបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិ ជំហានទី២ ថ្ងៃទី២ ដល់ភ្នាក់ងារសុខភាពសត្វភូមិថ្មី មកពីបណ្តាភូមិគោលដៅរបស់អង្គការ Fhc  ( អែហ្វ អេច ខេមបូឌា )នៅស្នាក់ការអង្គការ Fhc ស្រុកត្រពាំងប្រាសាទ មានការចូលរួមពីភ្នាក់ងារសុខភាពសត្វភូមថ្មីិចូលរួមសរុប ៣២នាក់ ស្ត្រី ១នាក់

១. សកម្មភាពអនុវត្ត

- រំលឹកមេរៀន

- បន្តមេរៀនបរាសិតលើសត្វបញ្ចប់

- បង្ហាញពីបច្ចេកទេសបង្កាត់សិប្បនិម្មិតគោ ដោយមានបង្កាត់សិប្បនិម្មិតគោ ១ក្បាលនៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ សិក្ខាកាមបានចូលរួមក្នុងការបង្កាត់បង្ហាញដ

២. លទ្ធផល

- ភ្នាក់ងារសុខភាពសត្វភូមិមានការយកចិត្តទុកដាក់ក្នុងការសិក្សា និងយល់ដឹងបានច្រើនលើមេរៀន

- មានចំណាប់អារម្មណ៍លើបច្ចេកទេសបង្កាត់សិប្បនិម្មិត

៣. ទិសដៅបន្ត

- រំលឹកមេរៀន

- បន្តលើមេរៀនសិប្បនិម្មិតគោ

- មេរៀនឱសថ និងការប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter