លោក ឈឿន ពន្លឺអនុប្រធានមន្ទីរ បានចូលរួមប្រជុំ ស្តីពីការកសាងផែនការយុទ្ធសាស្ត្រសាកវប្បកម្មកម្រិតថ្នាក់ខេត្តរបស់គម្រោង CHAIN សហការជាមួយមន្ទីរ និងអង្គការដៃគូពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ១៦ មីនា ២០១៩
291

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក ឈឿន ពន្លឺអនុប្រធានមន្ទីរ បានចូលរួមប្រជុំ  ស្តីពីការកសាងផែនការយុទ្ធសាស្ត្រសាកវប្បកម្មកម្រិតថ្នាក់ខេត្តរបស់គម្រោង CHAIN សហការជាមួយមន្ទីរ និងអង្គការដៃគូពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន១៩នាក់់ ស្រី០៤នាក់។

+សកម្មភាព:

១.បង្ហាញលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយក្នុងឆ្នាំ២០១៨ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការឆ្នាំ២០១៩

២.ការលើកផែនការពីការងារផលិតកម្ម និងបច្ចេកវិទ្យា (ផលិតភាព ដំណាំតាមរដូវកាល និងប្រភេទដំណាំ )

៣.ការលើកផែនការពីការគាំទ្រក្រុមកសិករ (ការជម្រុញឡើងចំណាត់ថ្នាក់)

៤.ការលើកផែនការពីការបង្កើតកសិករគម្រូ/បង្គោល

៥.ការលើកផែនការពីការងារភ្ជាប់ប្រព័ន្ធទីផ្សារ (អ្នកប្រមូលទិញ អ្នកលក់សម្ភារកសិកម្ម និងបណ្តុំអាជីវកម្ម)

៦.ការលើកផែនការពីការគាំទ្របរិយាកាស និងគោលនយោបាយ (កិច្ចពិភាក្សា និងរៀបចំគោលនយោបាយគាំទ្រ)។

+លទ្ធផល:

-បានរៀបចំផែនការ និងកំណត់សូចនាករសម្រាប់ឆ្នាំ២០១៩

ចំនួនអ្នកចូលទស្សនា
Flag Counter