ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ៥៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ នៅសាលប្រជុំសាលាខេត្ត ដោយមានសមាសភាពចូលរួម ជាក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ និងមន្រ្តីសាលាខេត្ត ។
សកម្មភាពនៃកិច្ចប្រជុំមានៈ
១ - ពិនិត្យរបាយការណ៌កិច្ចប្រជុំសាមញ្ញលើកទី៥៧
២- ការបកស្រាយពីមន្ទីរពាក់ព័ន្ធ និងការបង្ហាញរបស់ អភិបាលស្រុកចុងកាល់ ពី ការពិនិត្យលើ កំរិតស្តង់ដារជញ្ជីង ការលក់ប្រេង អគ្គីសនី ការមករស់នៅរបស់ប្រជាជនក្នុងខេត្ត
៣- ការប្រកាសនិងបង្ហាញពីការិយាល័យ ប្រជាពលរដ្ឋ
៤- សំណើសុំមេដាយរបស់ក្រុមប្រឹក្សាខេត្ត
៥- លទ្ធផលបូកសរុបការងារ របស់រដ្ឋបាលខេត្ត ដោយឯកឧត្តមលៀម សុដា អភិបាលរងខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម