មន្ត្រីអនុវត្តក្នុងគម្រោងCHAIN បានចុះបង្កើតក្រុមថ្មី និងធ្វើការផ្សព្វផ្សាយបច្ចេកទេសការដាំបន្លែលក្ខណៈ គ្រួសារនៅភូមិអូររំដែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ១៦ មីនា ២០១៩
327

ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអនុវត្តក្នុងគម្រោងCHAIN បានចុះបង្កើតក្រុមថ្មី និងធ្វើការផ្សព្វផ្សាយបច្ចេកទេសការដាំបន្លែលក្ខណៈ គ្រួសារនៅភូមិអូររំដែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ  ដោយមានអ្នកចូលរួមសរុប១៣នាក់ ស្រី៤នាក់ ។

+គោលបំណង

   គោលដៅចំបងនៃការគាំទ្រដល់កសិករ មានសួនបន្លែគ្រួសារ គឺធ្វើឱ្យប្រសើរឡើង ដល់ជីវភាពរបស់គេ តាមរយៈការទទួល បាននូវបន្លែ ដែលមានសុវត្ថិភាព សម្រាប់ លក់ និងបរិភោគតាមផ្ទះ ។

+សកម្មភាព

បានធ្វើការផ្សព្វផ្សាយបច្ចេកទេសដាំបន្លែ

-បង្ហាញពីសារៈសំខាន់ការដាំបន្លែ

-បង្ហាញពីការបង្កើនប្រាក់ច [Forwarded from Sot Sisokheang]

ំណូលតាម រយៈការដាំបន្លែ

-បង្ហាញការបង្កើតចម្ការបន្លែ និងការកត់ត្រា និងការគ្រប់គ្រងស្មៅចង្រៃ

-បង្ហាញពីការផលិតកូនដាំណាំ

-បង្ហាញពីការគ្រប់គ្រងជំងឺ និងសត្វល្អិត

-បង្ហាញពីរការសម្អាតដំណាំចាស់ក្រោយ ពេលប្រមូលផល

+លទ្ធផល

  ឆ្លងតាមការសង្កេត និងការពិភាក្សា ឃើញថាកសិករនៅភូមិអូររំដែង ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទឃើញថាជាតំបន់មានសក្តានុពលការដាំបន្លែ

-កសិករមានចំណាប់អារម្មណ៍ដាំបន្លែ និងចង់បានបច្ចេកទេសថ្មីៗ

-មានប្រពភទឹក(ទឹកអូរ) នៅជិតភូមិដ្ឋានកសិកររស់នៅ ដូច្នេះអាចបង្កើតជាក្រុមលក្ខណៈគ្រួសារដាំបន្លែបាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter