ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមកម្មវិធីសិក្ខាសាលាស្តីពី "ការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជំងឺបេស្ត ជ្រូកអាហ្វ្រិក" នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម
ចេញ​ផ្សាយ ១៦ មីនា ២០១៩
301

ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមកម្មវិធីសិក្ខាសាលាស្តីពី "ការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជំងឺបេស្ត ជ្រូកអាហ្វ្រិក" នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម ក្រោមអធិបតីភាព​ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកបណ្ឌិត ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ  លោកស្រី Christina តំណាងអង្គការ FAO  ក្រុមហ៊ុនស៊ីភី cambodia លោក ស្រ៊ុន​ ពៅ តំណាងសមាគមចិញ្ចឹមសត្វជ្រូកកម្ពុជា។ លោកស្រីប្រធានការិយាល័យអនុប្រធានន និងមន្រ្តីទាំង២៥រាជធានីខេត្ត សរុបចំនួន៦៣នាក់ ស្រី៦នាក់។

*គោលបំណង​នៃសិក្ខាសាលា៖

១.រៀបចំផែនការភាពអាសន្ន សំរាប់ទប់ស្កាត់ជំងឺបេស្តអាហ្វ្រិកតាមរយ:ការពិភាក្សាអំពី សកម្មភាពនានារបស់ស្ថាប័នពាក់ពន្ធ័ ទាំងវិស័យសាធារណ: វិស័យឯកជន និងដៃគូពាក់ពន្ធ័ ។

២.ផែនការត្រៀមបម្រុង ប្រាស្រ័យ​ទាក់ទង និងឃោសនាអប់រំ

៣.ផែនការត្រៀមបម្រុង នៅពេលដែលជំងឺមិនទាន់កើតមាន ( ការដឹកជញ្ជូន ចត្តាឡឺស័ក​ គ្រប់គ្រងការចិញ្ចឹមសត្វ ការអង្កេត​តាមដានជំងឺ កិច្ចសហការប្រតិបត្តិការអន្តរជាតិ ការប្រាស្រ័យទាក់ទងហានិភ័យ )។

៤.ផែនការត្រៀមបម្រុង នៅពេលជំងឺកើតមាននៅកម្ពុជា ( ការគ្រប់គ្រង​ការផ្ទុះជំងឺ ទប់ស្កាត់ចលនាសត្វ និង​ផលិតផលសត្ចនៅកន្លែងផ្ទុះជំងឺ) ទាំងតួនាទីអ្នកពាក់ពន្ធ័  ធនធានមនុស្ស​ ធនធានសំភារ: និងថវិកា។

ចំនួនអ្នកចូលទស្សនា
Flag Counter