នៅថ្ងៃព្រហស្បតិ៍ ២កើត ខែផល្ពុន ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកជិន វណ្ណា មន្រ្តីការិយាល័យកសិកម្មអន្លង់វែង បានរួមដំណើជាមួយ៖
»លោក ប៉ឹង សេរីហ៊ុច អនុប្រធានការិយាល័យ ដំណាំផ្តល់ម្សៅ និងស្ករ មកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គយកដ្ឋានកសិកម្ម
»លោកស្រី អ៊ូច ចាន់ដារ៉ានី ប្រធានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជា្រវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) រួមទាំងក្រុមការងារ ចំនួន ០៧នាក់ ក្នុងនោះស្រ្តី ០៣នាក់
» អ្នកចូលរួមសរុប=១១នាក់ ស្រី=០៤ នាក់
១/ គោលបំណង៖
ចុៈសម្ភាសន៍ និងស្រង់ទិន្នន័យលើខ្សែចង្វាក់ផលិតកម្មដំណាំដំឡូងមី ក្នុងខេត្តឧត្តរមានជ័យ
២/សកម្មភាពការងារដែលសម្រេចបាន៖
»ក្រុមការងាររបស់គម្រោងបានចុះទៅជួប លោក ម៉េង ម៉ើន អនុភូមិជួបតាមោក ៖
-ដើប្បីបង្ហាញអំពីគោលបំណងរបស់គម្រោង
»ក្រុមការងារបានចុះសម្ភាសន៍កសិករដាំដុះដំណាំដំឡូងមី នៅភូមិជួបតាមោក ឃុំលំទង ស្រុកអន្លង់វែង បានបែងចែកក្រុមការងារជា ៣ក្រុម៖
+ក្រុមការងារសម្ភាសន៍កសិករដាំដុះដំណាំដំឡូងមី
+ក្រុមការងារចុះសម្ភាសន៍អំពីអ្នកស៊ីឈ្នួលដឹកជញ្ជូន
+ក្រុមការងារចុះសម្ភាសន៍អំពីភ្ជួរ គប់រង (ត្រាក់ទ័រ)
១.ក្រុមការងារសម្ភាសន៍កសិករដាំដុះដំណាំដំឡូងមី មានកសិករចូលរួមសម្ភាសន៍ចំនួន ០៨នាក់ ៖
»អត់មានសាយឡូទេ កសិករមានលក់ដំឡូងមីមើមស្រស់ និងស្ងួតទៅអោយសាយឡូ ដឹកទៅភូមិត្រពាំធំ មានចំងាយប្រហែល ៣គីឡូម៉ែត្រ
»មើមស្រស់នាំចេញទៅប្រទេសវៀតណាម និងមើមស្ងួតនាំចេញទៅប្រទេសថៃ
»ការវាយតំលៃរបស់កសិករ អ្នកដែលមានការចំណេញច្រើននៅក្នុងខ្សែច្រវាក់ផលិតកម្ម (១.អ្នកលក់សម្ភារៈកសិកម្ម ២.មីក្រូហិរញ្ញវត្ថុ, ៣.អ្នកទិញនៅសាយឡូ ៤.អ្នកស៊ីឈ្នួលដឹក ៥.អ្នកស៊ីឈ្នួលភ្ជួរ(ត្រាក់ទ័រ) ៦.អ្នកស៊ីឈ្នួលដក និងដាំ ៧.កសិករ)
»ការទំនាក់ទំនង៖
-អ្នកលក់សម្ភារៈកសិកម្ម និងកសិករ មានការទំនាក់ទំនង(ល្អ) ដោយអ្នកលក់បានផ្តល់ចំណេះដឹងអំពីការប្រើ និងប្រើមានគុណភាព
-ការទំនាក់ទំនងរវាងកសិករ និងកសិករ (ល្អ) ដោយចេះជួយប្រាប់អំពីបច្ចេកទេស និងព័តមានទីផ្សារ(តម្លៃដំឡួង)
-ការទំនាក់ទំនងសាយឡូ និងកសិករ (មិនល្អ) ការថ្លឹងជញ្ជីងមានការបាត់ច្រើន
-ការទំនាក់ទំនងរវាងអ្នកស៊ីឈ្នួល និងកសិករ (ល្អ) បង្កើតការងាររកចំណូលបន្ថែម,ចេះជួយគ្នា និងមានហូបបាយទឹកជាមួយគ្នា
-ការទំនាក់ទំនងរវាងអ្នកដឹក និងកសិករ (ល្អ) បានផលចំណេញដូចគ្នា , កន្លែងដឹកមានការពិបាកផ្លូវគាត់ទៅដឹកអោយ និងយកតម្លៃសមរម្យ
-ទំនាក់ទំនងរវាងកសិករ និងមីក្រូហិរញ្ញវត្ថុ (មធ្យម) យកការប្រាក់ធូថ្លៃ និងអាចយឺត ២ ទៅ ៣ថ្ងៃបាន
»បញ្ហាប្រឈមរបស់កសិករ៖
-អាកាសធាតុ(រាំស្ងួត) , កើតជំងែក្រា , ជំងឺរួស្លឹក , ខ្វះកំលំាងពលកម្ម , ខ្វះមយោបាយដឹកជញ្ជូន ,ខ្វះប្រភពទឹក, ផ្លួវដឹកកសិផលមានការលំបាក, ពេលហាលប៉ះភ្លៀង និងដីខ្សោះជីជាតិ(ប្រើប្រាស់ច្រើន) ,សត្វល្អិត,ដង្កូវ, ដួងស៊ី , មានកណ្តៀរ និងតម្លៃកសិផលថេរ (ទីផ្សារ)
»បច្ចេកទេសដាំដុះ៖
-ចេះដំាតៗគ្នា ដាំចាប់ពីខែ ៤ដល់៥ ក្នុង១ឆ្នាំដាំបាន ១-២ដង និងមានការភ្ជួរដីហាកលចោលចន្លោះខែ២ ដល់ ខែ៣
-ការប្រើប្រាស់ជីគ្រាប់មិនសូវប្រើទេ
-ថ្លៃភ្ជួរតម្លៃ ១៨០,០០រៀល និងភ្ជួគប់រងតម្លៃ ២៥០,០០០រៀល និងដីមានគល់ច្រើនតម្លៃ ៥០០,០០០រៀល
-ប្រើពូជអស់ប្រហែល ១៥០-២០០បាច់ ក្នុង១ហិកតា និង១បាច់មានចំនួន ១៥ -២០ដើម តម្លៃពី ២០០០-៧០០០រៀល និងជួលគេដាំតម្លៃ ២៥០,០០០រៀល
-ប្រើពូជប្រើប្រាស់ពូជដើមស ,ថាំងញឹក និងដើមតូច (មានម្ស៉ៅច្រើន ហាលឆាប់ស្ងួត និងទិនផលខ្ពស់) ក្នុង១តោនស្រស់ ហាលស្ងួតបានប្រហែល ៦០០គ.ក
-កសិករមិនសូវដាំនូវមានត្រួយក្រហម ,ដើមធំខ្ពស់ និងធាងក្រហមទេ ពីព្រោះមើមមានម្ស៉ៅតិច ជាតិទឹកច្រើន ក្នុង១តោនស្រស់ ហាលស្ងួតបានប្រហែល ៣០០គ.ក »ការថែទាំ៖
-ប្រើថ្នាំកំចាត់ស្មៅ ក្នុង១ឆ្នាំ គាត់ប្រើចំនួន ០៣លើក (លើកទី១៖ក្នុងខែ៤ , លើកទី២៖ក្នុងខែ៨ និងលើកទី៣៖ក្នុងខែ១១) ប្រើអស់ចំនួន២ ពីដុង តម្លៃ ១១៥,០០០រៀល
-ប្រើជីបំប៉ន់(ស្លឹក មើម ដើមល្អ) ក្នុង១ហិកតា ប្រើអស់២ឈុត ក្នុង១ឆ្នាំប្រើចំនួន ២ដង(១ឈុត តម្លៃ ១៤០,០០០រៀល
-ជួលគេជំរៈស្មៅ១ថ្ងៃ ក្នុង១ហិកតា ចំនួន ១០នាក់ អស់ចំនួន ២០០,០០០រៀល និងប្រើជីគ្រាប់ទ្រាប់បាត អស់ចំនួន ៤ការ៉ុង តម្លៃចាប់៧០,០០០រៀល ដល់ ១២០,០០០រៀល
-ជួលដីគេសម្រាប់ធ្វើដាំដុះដំឡូងមី តម្លៃក្នុង១ហិកតា ស្មើនឹង ៧០០,០០០-៨០០,០០០រៀល
-ជួលគេបាញ់ថ្នាំង ១ថ្ងៃ ៦០,០០០រៀល ក្នុង១ហិកតា
»ការប្រមូលផល៖
-អាយុប្រហែល ៦ ទៅ ៨ខែ ក្រោយពីដាំ កសិករដកមើម ចាប់ខែ ៩ ដល់ ខែ២,៣ និងជួលគេទាំងដក និងកាប់មើម តម្លៃ៧០,០០០រៀល ក្នុង១តោន
-ទិន្នផល(ទាបបំផុត៖ ១០តោន , មធ្យម៖ ១៥តោន និងខ្ពស់ ៖២៥-៣០តោន ក្នុង១ហិកតា) និងតម្លៃលក់មើមស្រស់ ៣៥០រៀល និងមើមស្ងួត ៥០០ ,៦៥០ ,៦៨០រៀល)
-បើតម្លៃមើមនៅថេរក្នុងតម្លៃ ៣៥០រៀល កសិករអាចចំណេញសុទ្ធដកចំណាយអស់ អាចចំណេញប្រហែល ២,០០០,០០០-៣,០០,០០០រៀល ក្នុងហិកតា »ការសំណូមពរពីកសិករ៖ ចង់ចេះពីបច្ចេកទេសដាំដុះ, តម្លៃនៅថេរ(៣៥០-៥០០រៀល), សម្ភារៈកសិកម្មធូរថ្លៃ ,ប្រភពទឹក និងជួសជុលផ្លូវងាយស្រួលដឹកកសិផល
»ផែនការ រឺការរំពឹងទុករបស់កសិកររយៈពេល ៥ឆ្នាំខាងមុខ៖
-តម្លៃកសិផលដំណាំដំឡូងមីនឹងឡើងខ្ពស់ជាងនេះ, មានសាយឡូប្រមូលទិញច្រើនដើម្បីប្រកួតប្រជែងតម្លៃ, បើតម្លៃឡើង មើមស្ងួត (៨០០-១០០០រៀល )និងមើមស្រស់ (៣០០-៤០០រៀល) កសិករគាត់នឹងទិញត្រាក់ទ័រ និងពង្រីផ្ទៃដីដាំដុះប្រហែល ៥-១០ហិកតា បន្ថែមទៀត
២.ក្រុមការងារចុះសម្ភាសន៍អ្នកស៊ីឈ្នួល ដឹក និងទិញពូជលក់៖
-កសិករឈ្មោះ ថឹង បេន អាយុ២៦ឆ្នាំ រៀនថ្នាក់ទី០៧ មកពីស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅភូមិជួបតាមោក ឃុំលំទង ស្រុកអន្លង់វែង
-រកស៊ីដឹកបានចំនួន ១ឆ្នាំ ២០១៧-២០១៨ មានសមាជិកគ្រួសារចំនួន៤នាក់ មានផ្ទៃដីដាំដំឡូងមី ចំនួន ៣ហិកតា
-គាត់បានទិញគោយន្ត១ តម្លៃ៣១០០$
-គាត់ដឹកអោយគេពីចំការ ទៅលក់នៅសាយឡូ មានចំងាយប្រហែល ៣-៤km នៅក្នុង១ថ្ងៃគាត់ដឹកបាន(ក្នុងរដូវប្រាំង ដឹកបាន៤ជើង និងរដូវវស្សាដឹកបាន២ជើង ក្នុង១ជើងតំម្លៃ ១៥,០០០រៀល-២០,០០០រៀល)
-១គោយន្ត ទនង់មើមស្រស់ ១.៦-១.៧០តោន
-ដឹកពូជលក់តាមកសិករកម្ម៉ង់ ដឹកទៅអោយភូមិផ្សេងៗ ១ដងប្រហែល ១០០-២០០បាច់
-ក្នុង១រដូវគាត់អាចរកចំណូលពីការស៊ីឈ្នួលដឹក និងលក់ពូជ បានប្រហែល ៥០០-៦០០$៕