នៅថ្ងៃពុធ ១កើត ខែផល្ពុន ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុៈសម្ភាសន៍ និងស្រង់ទិន្នន័យលើខ្សែចង្វាក់ផលិតកម្មដំណាំដំឡូងមី ក្នុងខេត្តឧត្តរមានជ័យ
ចេញ​ផ្សាយ ០៨ មីនា ២០១៩
413

នៅថ្ងៃពុធ ១កើត ខែផល្ពុន ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម  បានរួមដំណើជាមួយ៖

»លោក ប៉ឹង សេរីហ៊ុច អនុប្រធានការិយាល័យ ដំណាំផ្តល់ម្សៅ និងស្ក មកពីអគ្គយក នៃអគ្គយកដ្ឋានកសិកម្ម

»លោកស្រី អ៊ូច ចាន់ដារ៉ានី ប្រធានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជា្រវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) រួមទាំងក្រុមការងារ ចំនួន ០៧នាក់ ក្នុងនោះស្រ្តី ០៣នាក់

» អ្នកចូលរួមសរុប ១១នាក់/ស្រី០៤ នាក់

១/ គោលបំណង៖

ចុៈសម្ភាសន៍ និងស្រង់ទិន្នន័យលើខ្សែចង្វាក់ផលិតកម្មដំណាំដំឡូងមី ក្នុងខេត្តឧត្តរមានជ័យ

២/សកម្មភាពការងារដែលសម្រេចបាន៖                                                                                                                                                                                                               

»ក្រុមការងាររបស់គម្រោងបានចុះទៅជួប លោក ម៉េង ម៉ើន មេភូមិជួបតាមោក ៖                                                                                                                                 

-ដើប្បីបង្ហាញអំពីគោលបំណងរបស់គម្រោង

-ឲ្យលោកមេភូមិណាត់កសិករចំនួន ០៨នាក់ ក្នុងនោះស្រ្តី០៤នាក់ ចែកជា២ក្រុម (១. ក្រុមកសិករដែលមានផ្ទៃដីតិច ២-៤ហិកតា និង កសិករដែលមានផ្ទៃដីដំណាំដំឡូងមី ពី៤ហិកតាឡើងលើ ដើម្បីក្រុមការងារចុះសម្ភាសន៍អំពីព័តមានផលិតកម្មដំឡូងមី នៅថ្ងៃខានស្អែក )                                   

»ក្រុមការងារបានចុះសម្ភាសន៍កសិករដាំដុះដំណាំដំឡូងមី នៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង បានបែងចែកក្រុមការងារជា ៥ក្រុម៖                                       

+ក្រុមការងារសម្ភាសន៍កសិករដាំដុះដំណាំដំឡូងមី

+ក្រុមការងារចុះសម្ភាសន៍អំពីអ្នកស៊ីឈ្នួលដឹកជញ្ជូន

+ក្រុមការងារចុះសម្ភាសន៍អំពីភ្ជួរ គប់រង (ត្រាក់ទ័រ)

+ក្រុមការងារចុះសម្ភាសន៍អំពីសាយឡូទិញដំឡូងមី

+ក្រុមការងារចុះសម្ភាសន៍អំពីអ្នកលក់សម្ភារៈកសិកម្ម

១.ក្រុមការងារសម្ភាសន៍កសិករដាំដុះដំណាំដំឡូងមី មានកសិករចូលរួមសម្ភាសន៍ចំនួន ០៨នាក់  ៖

»ចំនួនសាយឡូមានចំនួន ០៤ ,កសិករមានលក់ដំឡូងមីមើមស្រស់ និងស្ងួតទៅឲ្យសាយឡូ

»មើមស្រស់នាំចេញទៅប្រទេសវៀតណាម និងមើមស្ងួតនាំចេញទៅប្រទេសថៃ

»ការវាយតំលៃរបស់កសិករ អ្នកដែលមានការចំណេញច្រើននៅក្នុងខ្សែច្រវាក់ផលិតកម្ម (១.សាយឡូ ២.ស៊ីឈ្នួលដឹក, ៣.អ្នកលក់សម្ភារៈកសិកម្ម ៤.អ្នកស៊ីភ្ជួរ ៥.មីក្រូហិរញ្ញវត្ថុ  ៦.កសិករ)

»ការទំនាក់ទំនង៖

-អ្នកលក់សម្ភារៈកសិកម្ម និងកសិករ មានការទំនាក់ទំនង(ល្អ) ដោយអ្នកលក់បានផ្តល់ចំណេះដឹងអំពីការប្រើ និងប្រើមានគុណភាព                                                              

-ការទំនាក់ទំនងរវាងកសិករ និងកសិករ (ល្អ) ដោយចេះជួយប្រាប់អំពីបច្ចេកទេស និងព័ត៌មានទីផ្សារ (តម្លៃដំឡួងមី)                                                                        

-ការទំនាក់ទំនងសាយឡូ និងកសិករ (ល្អ) អត់ជំពាក់ទូទាត់ឲ្យភ្លាមៗ ,ការនិយាយស្តីរុះរាយរាក់ទាក់,អាចខ្ចីលុយមុនបាន                                                                   

-ការទំនាក់ទំនងរវាងអ្នកស៊ីឈ្នួល និងកសិករ (ល្អ) បង្កើតការងាររកចំណូលបន្ថែម,ចេះជួយគ្នា និងមានហូបបាយទឹកជាមួយគ្នា                                                        

-ការទំនាក់ទំនងរវាងអ្នកដឹក និងកសិករ (ល្អ) បានផលចំណេញដូចគ្នា , កន្លែងដឹកមានការពិបាកផ្លូវគាត់ទៅដឹកឲ្យ និងយកតម្លៃសមរម្យ                                      

-ទំនាក់ទំនងរវាងកសិករ និងមីក្រូហិរញ្ញវត្ថុ (មធ្យម) យកការប្រាក់ធូថ្លៃ និងអាចយឺត ២ ទៅ ៣ថ្ងៃបាន

»បញ្ហាប្រឈមរបស់កសិករ៖

-អាកាសធាតុ(រាំស្ងួត) , កើតជំងែក្រា , ជំងឺរួស្លឹក , ខ្វះកំពលកម្ម , ខ្វះមយោបាយដឹកជញ្ជូន ,ខ្វះប្រភពទឹក, ផ្លួវដឹកកសិផលមានការលំបាក, ពេលហាលប៉ះភ្លៀង                           

»បច្ចេកទេសដាំដុះ៖

-ចេះដំាតៗគ្នា  ដាំចាប់ពីខែ ៤ដល់៥ ក្នុង១ឆ្នាំដាំបាន ១ដង និងមានការភ្ជួរដីហាកលចោលចន្លោះខែ២ ដល់ ខែ២. ការប្រើប្រាស់ជីគ្រាប់មិនសូវប្រើទេ                                                                                                                     

-ថ្លៃភ្ជួរតម្លៃ ២៥០,០០រៀល និងភ្ជួគប់រងតម្លៃ ២៥០,០០០រៀល                                                                                                                                                           

-ប្រើពូជអស់ប្រហែល ៣០០បាច់ ក្នុង១ហិកតា និង១បាច់មានចំនួន ១៥ -២០ដើម តម្លៃពី ២០០០-៧០០០រៀល និងជួលគេដាំតម្លៃ ២៥០,០០០រៀល                                                                                   

-ប្រើពូជត្រួយស ,ដើមស ,ថាំងញឹក និងដើមតូច (មានម្ស៉ៅច្រើន ហាលឆាប់ស្ងួត និងទិនផលខ្ពស់) ក្នុង១តោនស្រស់ ហាលស្ងួតបានប្រហែល ៦០០គ.ក                                                                                                                                                                                                                                            

-កសិករមិនសូវដាំនូវមានត្រួយក្រហម ,ដើមធំខ្ពស់ និងធាងក្រហមទេ ពីព្រោះមើមមានម្ស៉ៅតិច ជាតិទឹកច្រើន ក្នុង១តោនស្រស់ ហាលស្ងួតបានប្រហែល ៣០០គ.ក                                                                                                                                                          

»ការថែទាំ៖                                                                                                                                                                                                                                             

-ប្រើថ្នាំកំចាត់ស្មៅ ក្នុង១ឆ្នាំ គាត់ប្រើចំនួន ០៣លើក (លើកទី១៖ក្នុងខែ៤ , លើកទី២៖ក្នុងខែ៨ និងលើកទី៣៖ក្នុងខែ១០)                                                                   

-ប្រើជីបំប៉ន់(ស្លឹក មើម ដើមល្អ) ក្នុង១ហិកតា ប្រើអស់១ពីដុង ក្នុង១ឆ្នាំប្រើចំនួន ៣ដង(១ពីដុងតម្លៃមាន ៥០,០០០រៀល, ១៥០,០០០រៀល                                                    

-ជួលគេជំរៈស្មៅ១ថ្ងៃ ក្នុង១ហិកតា ចំនួន ១០នាក់ អស់ចំនួន ២០០,០០០រៀល                                                                                                                                  

»ការប្រមូលផល៖                                                                                                                                                                                                                                    

-អាយុប្រហែល ៦ ទៅ ៨ខែ ក្រោយពីដាំ កសិករដកមើម ចាប់ខែ ៩ ដល់ ខែ២,៣ និងជួលគេទាំងដក និងកាប់មើម តម្លៃ៧០,០០០រៀល ក្នុង១តោន        

-ទិន្នផល(ទាបបំផុត៖ ១៥តោន , មធ្យម៖ ២២តោន និងខ្ពស់ ៖៣០-៤០តោន  ក្នុង១ហិកតា) និងតម្លៃលក់មើមស្រស់ ៣៥០រៀល និងមើមស្ងួត ៥០០ ,៦៥០ ,៦៧០រៀល)                                                                                                                                                                                        -បើតម្លៃមើមនៅថេរក្នុងតម្លៃ ៣៥០រៀល កសិករអាចចំណេញសុទ្ធដកចំណាយអស់ អាចចំណេញប្រហែល ២,០០០,០០០រៀល ក្នុងហិកតា                                  

»ការសំណូមពរពីកសិករ៖ ចង់ចេះពីបច្ចេកទេសដាំដុះ, តម្លៃនៅថេរ, សម្ភារៈកសិកម្មធូរថ្លៃ ,ប្រភពទឹក និងជួសជុលផ្លូវងាយស្រួលដឹកកសិផល។

ចំនួនអ្នកចូលទស្សនា
Flag Counter