ថ្ងៃព្រហសត្បិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ មន្រ្តីអនុវត្តគម្រោងឈេន បានចុះគៀរគ និងចងក្រងក្រុមដាំបន្លែសួនគ្រួសារ នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៨ មីនា ២០១៩
256

ថ្ងៃព្រហសត្បិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ លោក  ហៀង គីមហុង និងលោក មាន ម៉ិក មន្រ្តីអនុវត្តគម្រោងឈេន បានចុះគៀរគ និងចងក្រងក្រុមដាំបន្លែសួនគ្រួសារ នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង  ដោយមានកសិករចូលរួមចំនួន២១ នាក់ស្ត្រី០៩នាក់  មានសកម្មភាព និងលទ្ធផលដូចខាងក្រោម÷

សកម្មភាព

  - ណែនាំខ្លួន និងណែនាំពីគម្រោងឈេន២

  - គោលបំណងនៃការបង្កើតក្រុមដាំបន្លែ

  - ប្រាប់អត្ថប្រយោជន៍ដែលគម្រោងបានអនុវត្ដរយៈពេល៤ឆ្នាំ និងបន្ដរយៈពេល៤ឆ្នាំទៀត

  - លក្ខណៈនៃការចងក្រងក្រុមដាំបន្លែ

  - ជ្រើសរើសប្រធានក្រុម និងអនុប្រធានក្រុម

  - ដាក់ឈ្មោះក្រុមរបស់គាត់

លទ្ធផល

កសិករបានយល់ដឹងអំពីគម្រោង និងគោលបំណង

- កសិករបានសម្រេចចិត្ដចូលក្នុងក្រុមដាំបន្លែ

- ជ្រើសរើស កសិករ៣រូប ១ជាប្រធានក្រុម ឈ្មោះ ប៊ុន ចន្ថា  អនុទី១ ឈ្មោះ សុខ សៀត  និងអនុទី២ ឈ្មោះវង់  ហ៊ាន់

- ឈ្មោះក្រុមបានសម្រេចថាដាក់ សាមគ្គីមានជ័យ ដែនដីអូរអង្រែ បន្លែស្រស់ៗ៕

ចំនួនអ្នកចូលទស្សនា
Flag Counter