ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យកសិកម្មក្រុងសំរោង បានចុះពិនិត្យមើលស្រែប្រាំង របស់កសិករ ស្ថិតនៅភូមិត្រពាំងវែង និងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង
ចេញ​ផ្សាយ ០៧ មីនា ២០១៩
195

ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យកសិកម្ម ក្រុងសំរោង បានចុះពិនិត្យមើលស្រែប្រាំង របស់កសិករ ស្ថិតនៅភូមិត្រពាំងវែង និងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ដែលមានសកម្មភាព និងលទ្ធផលដូចខាងក្រោម ៖ 
*សកម្មភាព 
      - ចុះពិនិត្យមើលដល់ស្រែផ្ទាល់ 
      - ពិនិត្យមើលស្ថានភាពលូតលាស់ និងកត្តាចង្រៃផ្សេងៗ 
 *លទ្ធផលសម្រេចបាន 
      - បានចុះពិនិត្យមើលស្រែប្រាំង របស់កសិករ ចំនួន ៣គ្រួសារ ក្នុងនោះ ៖
       ១.កសិករឈ្មោះ ថន ធិច (ស) នៅភូមិថ្នល់បត់ ធ្វើស្រូវពូជសែនក្រអូប ចាប់ពីស្ទូង រហូតមកដលថ្ងៃនេះ មានរយ:ពេល ៣ខែហើយ ជិតប្រមូលផលហើយ ។
       ២.កសិករឈ្មោះ ជា ចេង (ប) នៅភូមិត្រពាំងវែង ធ្វើពូជ ខា១៥ ចំនួន ៣ហិចតា ចាប់ពីព្រោះ រហូតមកដល់ថ្ងៃនេះ មានរយ:ពេល ៦៩ថ្ងៃហើយ ។
       ៣.កសិករឈ្មោះ អ៊ុ ស្រួយ (ប) នៅភូមិថ្នល់បត់ ធ្វើស្រូវពូជ អ៊ីអ៊ែរ៦៦ ចំនួន ១ហិចតា ចាប់ពីស្ទូង រហូតមកដល់ថ្ងៃនេះ មានរយ:ពេល ៣ខែហើយ ជិតប្រមូលផលហើយ ។
      - ពិនិត្យឃើញថា ស្ថានភាពលូតលាស់ស្រូវប្រាំង របស់កសិករទាំង៣គ្រួសារ គឺលូតលាស់ល្អ ។
      - ក្រោយពីការសាកសួរ និងពិនិត្យក្នុងស្រែ ដោយផ្ទាល់ឃើញថា មានកត្តាចង្រៃសំខាន់ ២គឺ ស្មៅចង្រៃ និងសត្វស្លាប(ចាប) ដែលបំផ្លាញលើដំណាំស្រូវ របស់គាត់ ។
   

ចំនួនអ្នកចូលទស្សនា
Flag Counter