នៅថ្ងៃពុធ ១កើត ខែផល្ពុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអនុវត្តន៍គម្រោងឈេន B2B បានចុះពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមលើការដាំដុះតាមផែនការរបស់ក្រុមកសិករ
ចេញ​ផ្សាយ ០៧ មីនា ២០១៩
329

នៅថ្ងៃពុធ ១កើត ខែផល្ពុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក សេន បូរ៉ែន មន្ត្រីអនុវត្តន៍គម្រោងឈេន B2B បានចុះពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមលើការដាំដុះតាមផែនការរបស់ក្រុមកសិករ

កសិករភូមិភ្នៀត ដែលពិនិត្យបានកសិករចំនួន ០៥នាក់ ស្រី០១នាក់។

  -កសិករឈ្មោះ ម៉ៅ អ៊ូញ (ស) កំពុងប្រមូលផលម្ទេស ប៉េងប៉ោះ និងបណ្តុះកូនដាំត្រសក់ បញ្ហាគឺក្តៅខ្លាំងកូនដំណាំស្លោក

  -កសិករឈ្មោះ គ្រោស គង់ (ប) កំពុងលីងល្បាយដីដាំម្ទេស

  -កសិករឈ្មោះ ថូ ដី (ប) កំពុងប្រមូលផលត្រសក់ ជីគ្រប់មុខ និង ត្រកួន (បញ្ហាគឺខ្វះទឹកស្រោចស្រព)

  -កសិករឈ្មោះថុល ទិត្យ (ប) កំពុងរៀបចំនិងពង្រីកបន្ថែមដីសំរាប់ដំាម្ទេស។ គាត់មានគម្រោង ជីកប្រលាយទទឹង១.៥ម ជម្រៅ ១ម  និងបណ្តោយ៥០ម ចំនួន៣ប្រលាយ បាតវាក្រាលដោយប្លាស្ទិក ដើម្បីបូមទឹកពីស្រះធំមកទុកស្រោចស្រពបន្លែ ដោយគាត់សំណូមពរឲ្យគម្រោងជួយសម្រួលផងដែរ។

  -កសិករឈ្មោះ កែវ មេឃ (ប) ដំាជីគ្រប់មុខ ខាតណាដើម ខាត់ណាផ្កា បញ្ហាមិនទាន់ចេះពីរបៀបប្រើប្រាស់ជីលើដំណាំខាត់ណាផ្កា បានណែនាំគាត់រួចរាល់។

 

កសិករភូមិសំបួរមាស ដែលពិនិត្យបានកសិករចំនួន ០៣នាក់ ស្រី០១នាក់។

    -កសិករឈ្មោះ និល ហៀប(ប) កំពុងបណ្តុះកូនប៉េងប៉ោះ និង ម្ទេស

    -កសិករឈ្មោះ ឈឿន យ៉ាន (ប) ដាំត្រកួន និងស្ពៃ បញ្ហារបស់គាត់ខ្វះទឹកដាំត្រសក់

  គាត់មានចំណាប់អារម្មណ៍ចំពោះគម្រោងឈេន ដែលមានកម្មវិធីជីកស្រះដោយមានបដិភាគពីគម្រោង។

    -កសិករឈ្មោះ ភួង ទ្រី (ប) ដាំខ្ចឹមស្លឹក បញ្ហារបស់គាត់មានដង្កូវស៊ីរូងដើមខ្ជឹម ដំណោះស្រាយរបស់គាត់ប្រើទឹកនោមកន្លះលីត្រ លាយជាមួយទឹក៨លីត្រ បាញ់លើកូនដំណាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter