នាថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុកចុងកាល់ សហាការជាមួយទីប្រឹក្សាគំរោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់GIZ RED4 បានចុះពិនិត្យដីស្រែវស្សាដែលធ្វើបង្ហាញ និងចុះពិនិត្យស្ថានភាពស្រូវប្រាំង នៅភ
ចេញ​ផ្សាយ ០៧ មីនា ២០១៩
303

នាថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោក លឹម ថៃហាក់ អនុប្រធានការិយាល័យកសិកម្មស្រុកចុងកាល់ និងលោកស្រី កែវ ដារី ទីប្រឹក្សា គំរោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់GIZ RED4  បានចុះពិនិត្យដីស្រែវស្សាដែលធ្វើបង្ហាញ និងចុះពិនិត្យស្ថានភាពស្រូវប្រាំង នៅភូមិតាណូក ឃុំជើងទៀន ។

     *សកម្មភាព

   ចុះពិនិត្យដីស្រែ ដែលត្រូវធ្វើបង្ហាញចំនួនបីកន្លែង  បីភូមិ(ភូមិគោវត្ត ឆ្កែស្រែ និងតាណូក) ។

    ចុះពិនិត្យស្រូវប្រាំងដែលកំពុងបែកចេញផ្កាខ្លះៗ ។

*លទ្ធផល

     លោកស្រី ឯកភាពយកនិងឲ្យធ្វើបង្ហាញស្រែបង្ហាញនៅទីតាំងទាំងបីនោះ។

      ចំពោះស្រូវប្រាំងពិនិត្យឃើញថា មានលក្ខណះល្អ តែមានស្រែខ្លះពង្រាបដីមិនបានស្មើល្អធ្វើឲ្យការលូតលាស់មិនស្មើគ្នា ។

     សូមបញ្ជាក់ចំពោះស្រែបង្ហាញស្រូវវស្សាខាងកម្មវិធីមានការផ្តល់ជាជំរើស គឺ(ជី និង ពូជស្រូវ) សំរាប់បង្ហាញមួយកន្លែងកន្លះហិចតា ។

ចំនួនអ្នកចូលទស្សនា
Flag Counter