ថ្ងៃពុធ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ការិយាល័យផែនការ-គណនេយ្យ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសចំនួន០៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ
ចេញ​ផ្សាយ ០៦ មីនា ២០១៩
282

នាព្រឹកថ្ងៃពុធ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក អេត វណ្ណនី ប្រធានការិយាល័យផែនការ-គណនេយ្យ និងលោក ប៉ិត ឆោម មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសចំនួន០៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាគណៈអធិបតី និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទាំង៧ក្នុងនោះរួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងមុខងារ, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ទីរជំនាញរាជធានី ខេត្ត សរុបប្រមាណជា៥០០នាក់។

+គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ៖
១. ផ្សព្វផ្សាយប្រកាស ស្តីពីការផ្តល់កម្រិតទឹកប្រាក់សិទ្ធិសម្រេចក្នុងកិច្ចលទ្ធកម្មសាធារណៈ
២. ផ្សព្វផ្សាយប្រកាស ស្តីពីការគ្រប់គ្រងការអនុវត្តកិច្ចសន្យាលទ្ធកម្មសាធារណៈ
៣.ផ្សព្វផ្សាយប្រកាស ស្តីពីនីតិវិធីនៃការចុះ ការជម្រះ និងការផ្សព្វផ្សាយបញ្ជីខ្មៅ។

+ជាលទ្ធផលក្នុងកិច្ចប្រជុំគឺ៖
១. បានសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រងការអនុវត្តកិច្ចសន្យាលទ្ធកម្មសាធារណៈ
២. បានសិក្សាស្វែងយល់បន្ថែមពីការផ្តល់កម្រិតទឹកប្រាក់សិទ្ធិសម្រេចក្នុងកិច្ចលទ្ធកម្មសាធារណៈគឺទឹកប្រាក់ក្រោម300លាន សម្រាប់មន្ទីរជំនាញរាជធានីខេត្ត 
៣.បានស្វែងយល់បន្ថែមពីនីតីវិធីនៃការចុះ ការជម្រះ និងការផ្សព្វផ្សាយបញ្ជីខ្មៅ
៤.និងទទួលបានការរំឭកបញ្ជាក់អំពីការកក់ប្រាក់ធានាការដេញថ្លៃ និងការកក់ប្រាក់ធានាការអនុវត្តកិច្ចសន្យាក្នុងកិច្ចលទ្ធកម្មសាធារណៈ។

ចំនួនអ្នកចូលទស្សនា
Flag Counter