ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក ចន ផល្លីន ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយអំពិល បានចុះសហការជាមួយ ពេទ្យសត្វភូមិថ្នល់បត់ និងភូមិរនាមធំ ឃុំគោកមន ចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោ ក្របី បានចំនួន ១២៣ក្បាល ក្របី ១០ក្បាល ដូចនេះសរុបការចាក់វ៉ាក់សាំងនេះ ចាប់តាំងពីខែមករា មកបានចំនួន ៤៤៥ក្បាល សម្រាប់តែឃុំគោកមនប៉ុណ្ណោះ នឹងរៀបផែនការបន្តទៅឃុំគោកខ្ពស់បន្តទៀត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម