នៅថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអនុវត្តគម្រោងឈេន បានចុះផ្ដល់វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះស្ដីអំពីការដាំបន្លែ ដល់ក្រុមកសិករដាំបន្លែលក្ខណៈសួនគ្រួសារថ្មីនៅភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៦ មីនា ២០១៩
186

នៅថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក សាក់ សារ៉ាន់ និងលោក ហៀង គីមហុង មន្ត្រីអនុវត្តគម្រោងឈេន បានចុះផ្ដល់វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះស្ដីអំពីការដាំបន្លែ ដល់ក្រុមកសិករដាំបន្លែលក្ខណៈសួនគ្រួសារថ្មីនៅភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានអ្នកចូលរួម១២ នាក់ ស្រី ៥នាក់ ។
         +សកម្មភាពបង្រៀនអំពី
- ការរៀបចំដីសម្រាប់ដាំដុះ
- ការប្រើប្រាស់កំបោរសដើម្បីបង្កើនpHដី
- របៀបលើករង និងគ្របរង
- របៀបលាយដីបណ្ដុះកូន
- ការប្រើប្រាស់ជីទ្រាប់បាត
- ការប្រើប្រាស់សារៈធាតុចិញ្ចឹម (NPK) ទៅលើដំណាំ
- វិធានការក្នុងការដាំដុះដំណាំ និងចែកគ្រាប់ពូជដល់ពួកគាត់
       +លទ្ធផល
        ជាលទ្ធផលបន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកសិករមានការពេញចិត្ត និងយល់ពីវិធានការនិមួយៗ ហើយបានសន្យាថានឹងយកគ្រាប់ពូជទៅដាំគ្រប់ៗគ្នា ។

ចំនួនអ្នកចូលទស្សនា
Flag Counter