នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផែនការ-គណនេយ្យ រួមមាន: លោកស្រី ហម កញ្ចនា និងនាងខ្ញុំ ភួន លក្ខិណា បានចូលរួមសិក្ខាសាលាស្តីពី "ទស្សនទានទីផ្សារកសិកម្ម" ក្រោមអធិបតីភាពលោក
ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រៀបចំដោយការិយាល័យទីផ្សារកសិកម្មនៃនាយកដ្ឋានផែនការស្ថិតិ គាំទ្រដោយថវិការដ្ឋាភិបាល ដែលមានសិក្ខាកាមសរុប ៥៨នាក់ ស្រី ៣២នាក់ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម។
+គោលបំណងនៃសិក្ខាសាលានេះគឺៈ
-ផ្តល់នូវចំណងដឹង និងបង្កើនសមត្ថភាពដល់មន្ត្រីផ្នែកទីផ្សារកសិកម្ម ទាំង២៥ រាជធានី-ខេត្ត លើមូល ដ្ឋាននៃទីផ្សារកសិកម្ម សហគ្រិនភាពវិស័យកសិកម្ម និងបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទីផ្សារកសិកម្ម
-ដើម្បីជួយផ្សព្វផ្សាយបន្តអោយកាន់តែទូលំទូលាយដល់អាជីវករ និងកសិករក្នុងតំបន់គោលដៅផលិតកម្មកសិកម្ម
-ពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្ម ដើម្បីផ្សារភ្ជាប់កសិករមកទីផ្សារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម