ថ្ងៃអង្គារ ១៤រោច ខែមាឃ ដល់ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៥-៧ ខែមីនា ឆ្នាំ២០១៩
លោក ស ស៊ីម៉េង និងលោក ស្មឿន ដារ៉ូ បានចូលរួមសិក្ខាសាលា ស្តីពីការបង្កាត់គោដោយសិប្បនិម្មិត និងការកែច្នៃទឹកមេជីវិតគោ នៅការិយាល័យផលិតកម្ម បសុព្យាបាលខេត្តខេត្តព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
* ក្រោមអធិបតីភាព
១. លោក បណ្ឌិត ស៑ន សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
២. លោក ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ
៣. លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
និងមានការចូលរួមពីការិយាល័យផលិតកម្ម និងបសុព្យាបាល ១៨ ខេត្ត/ក្រុង ចំនួនប្រមាណ៦០នាក់។
* គោលបំណងសិក្ខាសាលា
១. ចែករំលែកបទពិសោធន៍នៃការអនុវត្តបច្ចេកទេសបង្កាត់សិប្បនិម្មិត ការកែច្នៃទឹកមេជីវិតគោ និងការចែករំលែកបច្ចេកទេស និងទ្រឹស្រ្តីនៃបច្ចេកទេសកែលម្អពូជផ្សេងៗទៀតដូចជា បច្ចេកទេសផ្ទេរអំប្រ៊ីយ៉ុង ក្លូន និងការវិភាគសេនេទិចពូជសត្វក្នុងការកែលម្អពូជ
២. ពិភាក្សាលើយុទ្ធសាស្ត្រក្នុងការកែលម្អពូជគោទៅតាមយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឱ្យបានរហូតដល់៣០% នៅឆ្នាំ២០៣០។ បច្ចេកទេសធ្វើឱ្យគោមេដោយឈ្មោលក្នុងពេលតែមួយ ការធ្វើអេកូសាស្រ្តមើលភាពផើម និងការស្ទាបមើលស្ថានភាពបន្តពូជគោ។
* លទ្ធផលរំពឹងទុក
- យល់ដឹងអំពីដំណាក់កាលនីមួយៗនៃបច្ចេកទេសបង្កាត់សិប្បនិម្មិត
- យល់ដឹងពីដំណាក់កាលនៃបច្ចេកទេធ្វើឱ្យគោរកឈ្មោលដំណាលគ្នា។
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ លោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក សំទីន នរិន្ទ និង លោក ឈឹម ករុណា មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះទៅស្ថានីយចិញ្ចឹមសត្វកូនក្រៀល លោកប្រធានបានធ្វើការបង្ហាញពីរបៀបធ្វើ Supplementation Feed for Cattle ដល់មន្រ្តីប្រចាំការនៅស្ថានីយចិញ្ចឹមសត្វកូនក្រៀល។