ការិយាល័យគ្រឿងយន្តកសិកម្មបានសហការជាមួយក្រុមហ៊ុនគូប៊ូតា Kubota ចុះជ្រើសទីតាំងសម្រាប់ធ្វើការដាំដំឡូងមី
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០១៩
220

ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព. ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ការិយាល័យគ្រឿងយន្តកសិកម្មបានសហការជាមួយក្រុមហ៊ុនគូប៊ូតា Kubota ចុះជ្រើសទីតាំងសម្រាប់ធ្វើការដាំដំឡូងមីបង្ហាញជូន ដល់កសិករនិងធ្វើការផ្សព្វផ្សាយពីគ្រឿង ចក្រកសិកម្មនិងឧបករណ៍ទំនើបៗ  ដោយមានអ្នកចូលរួមសរុប០៧នាក់ ស្រី០១នាក់ ។

+គោលបំណង

ក្រុមហ៊ុនគូប៊ូតា មានក្រុមអ្នកជំនាញលើ ការដាំដំឡូងមីបង្ហាញជូនកសិករក្នុង សហគមន៍ ទទួលបានទិន្នផលខ្ពស់ ។

+លទ្ធផល

ការជ្រើសរើសទីតាំងទទួលបានដូចខាងក្រោម ៖

-ទីតាំងទី១ ដីទំហំ ៤០×៧០០ ម

-ទីតាំងទី២ ដីទំហំ ៥០×១០០ ម

ស្ថិតនៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុក អន្លង់វែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter