មន្រ្តីអនុវត្តក្នុងគម្រោង CHAIN បានចុះពិនិត្យតាមដាន អំពីការអនុវត្តដាំដុះតាមផែនការអាជីវកម្មរបស់ក្រុមកសិករពាក់កណ្តាលអាជីព
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០១៩
456

ថ្ងៃអង្គារ ៧ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីអនុវត្តក្នុងគម្រោង CHAIN  បានចុះពិនិត្យតាមដាន អំពីការអនុវត្តដាំដុះតាមផែនការអាជីវកម្មរបស់ក្រុមកសិករពាក់កណ្តាលអាជីព នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ដែលកំពុងលបានដាំដុះតាមផែនការមានចំនួន ៥គ្រួសារ រួមមាន

១.កសិករ ដៀប ធីតា ដាំស្ពៃចង្កេះ និងត្រកួន ១០ kg បោះឲ្យឈ្មួញក្នុងតំលៃ ១៥០០៛

២.កសិករ ក្លីន អឿត ដាំស្ពៃជើងទា ប្រមូលផលបាន ៤០ kg លក់ក្នុងតំលៃ ២០០០៛/kg និងដាំបន្តកំពុងលូតលាស់

៣.កសិករ សឿម សួង ដាំខ្ទឹមស្លឹក ប្រមូលផលបាន ៧០ kg/រង បោះឲ្យឈ្មួញក្នុងតំលៃ ៣៥០០៛/kg

៤.កសិករ រេម អូន ដាំសណ្តែកកួរ ប្រមូលផលបាន ១០ដុំ  ក្នុង១ដុំ១០ ផ្លែ លក់ក្នុងតំលៃ ១០០០៛/ដុំ លក់ក្នុងភូមិ

៥.កសិករ ឆេក កើយ ដាំស្ពៃក្រញាក់ ប្រមូលផលបាន ១៥ kg លក់ក្នុងតំលៃ ២០០០៛/kg និងដាំបន្តកំពុងលូតលាស់

+បញ្ហាប្រឈម

-កសិករដាំជាលក្ខណៈតូចៗ មិនទាន់តាមបច្ចេកទេសនៅឡើយ

+បានធ្វើការពន្យល់ និងណែនាំពី វិធីសាស្រ្តដាំដុះដំណាំទៅតាមលក្ខណៈបច្ចេកទេស(ដូចជាការជ្រើសរើសពូជ ការរៀបចំដី ការលើករង ការធ្វើទ្រើង ការដាំដុះចន្លោះគុម្ភ ការប្រើប្រាស់ជី និងការតាក់តែងមែក) និងការកត់ត្រាចំណូល ចំណាយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter