ថ្ងៃចន្ទ ៦ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីអនុវត្តក្នុងគម្រោង CHAIN បានចុះបណ្តុះបណ្តាលបច្ចេកទេស និងពិនិត្យតាមដានការដាំបន្លែលក្ខណៈគ្រួសារនៅភូមិបេង ឃុំបេង ស្រុកបន្ទាយអំ ពិល ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួមសរុប២១ស្រី ២០នាក់
+បញ្ហាប្រឈម
-ដំណាំសណ្តែកកួរមានចៃ
-ដំណាំស្ពៃទាកគូ
-ស្រមោចក្រហម
+ដំណោះស្រាយ
-បានណែនាំឱ្យកសិករធ្វើការសម្អាតស្មៅ
-ធ្វើការតាក់តែងមែក កាត់ស្លឹកចាស់ចេញ
-ជំរុញឱ្យកសិករប្រើថ្នាំពុលធម្មជាតិ
-ឱ្យកសិកររៀបចំដីឱ្យបានល្អមុនពេលដាំ
-ណែនាំឱ្យកសិករប្រើស្បៃខៀវគ្រប់លើ ថ្នាលបណ្តុះកូនការពារការបំផ្លាញសត្វល្អិតទាកគូ
+បានរំលឹកមេរៀន
-ការជ្រើសរើសទីតាំង និងរៀបចំដី
-ការបណ្តុះកូនដំណាំ
-ការជ្រើសពូជដំណាំ
-ការប្រើប្រាស់ថ្នាំធម្មជាតិ និងគីមី
+លទ្ធផល
-កសិករមានដាំបន្លែសណ្តែកកួរ ស្ពៃ ត្រកួន ដើមខ្ទឹម ជីគ្រប់មុខ
-កសិករមានចំណាប់អារម្មណ៍លើការដាំបន្លែ
-កសិករបានអនុវត្តរាល់មេរៀនដែលបាន ផ្តល់ឱ្យ
-កសិករអាចដាំបន្លែបាន ព្រោះជាមុខរបរ បន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម