ថ្ងៃពុធ ៨ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ហ៊ាង ពិសិដ្ឋ មន្រ្តីផែនការ-គណនេយ្យ បានទទួលការបណ្តុះបណ្តាលដោយ លោក ឆាយ តុលា និងលោក ឡុង ពុធដាណូ អនុប្រធានការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម (AIDOC) ស្តីពីការធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ក្នុងគោលបំណង ដើម្បីធ្វើឱ្យការគ្រប់គ្រងគេហទំព័រកាន់តែមានភាពងាយស្រួលជាងមុន ទទួលបានការទាក់ទាញពីសាធារណជន និងអាចផ្ទុកឯកសារមានរបៀបរៀបរយជាងពេលមុន ។
នាពេលកន្លងមក មន្ទីរក៏ធ្លាប់បានប្រើប្រាស់ហើយដែរ តែដោយសារមានចំណុចខ្វះខាតមួយចំនួន ដែលចាំបាច់ធ្វើការកែសម្រួល ទើបថ្ងៃនេះក្រុមការងារបានចុះមកផ្ទាល់ ដើម្បីបង្ហាញនូវទម្រង់ថ្មី ជាមួយនឹងមុខងារសំខាន់ៗមួយចំនួនពិសេសជាងមុន ។
សូមបញ្ជាក់ថា គេហទំព័រនេះមានផ្ទុកនូវឯកសារកសិកម្មជាច្រើនប្រភេទ ដែលអាចបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាកសិករ និងប្រជាពលរដ្ឋទូទៅ យកទៅអនុវត្ត និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងទៅនឹងវិស័យកសិកម្ម ។ ប្រសិនបើបងប្អូនចង់ទាញយកទៅប្រើប្រាស់បានដោយសេរី តាមរយៈដំណភ្ជាប់ http://oddarmeanchey.maff.gov.kh ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម