ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចុះតទុយោពីស្រះធំឡើងទៅអាងអាកាស ចំណុះ៥,០០០លីត្រដើម្បីស្រោចស្រព ដំណាំបន្លែ និងដំណាំឈើហូបផ្លែ នៅស្ថានីយកសិកម្មកូនក្រៀល ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ក្រៅពីនោះក៏មានការចុះពិនិត្យមើលការលូតលាស់របស់ដំណាំចេកណាំវ៉ាដោយបានប្រើប្រាស់ប្រព័ន្ធដំណក់ទឹក និងដំណាំផ្សេងៗទៀត ។ សូមបញ្ជាក់ថា កិច្ចការនេះបន្តជាទៅមុខជានិច្ច ដោយពុំបានគិតពីថ្ងៃឈប់សម្រាកនោះឡើយ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម