សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ថ្ងៃសៅរ៍១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០១៩
188

១/លោក សូត្រ ស៊ីសុខឃាង ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងសហការីរួមជាមួយលោក ឃិន ញ៉ាណ អភិបាលរងខេត្ត បានអមដំណើរឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជារដ្ឋបាលជលផល និងសហការី បានចុះពិនិត្យទីតាំងត្រៀម រៀបចំទិវាមច្ឆជាតិ ឆ្នាំ២០១៩ នៅបរិវេណបឹងស្នោរស្ថិតនៅ ភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើទំហំផ្ទៃទឹក ១០០ ហិកតា។  ក្រោយពីបានចុះពិនិត្យទីតាំងរួចមកឯកឧត្តមប្រតិភូ ក៏បានបន្តដំណើរទៅពិនិត្យស្ថានីយ៍ផលិតពូជត្រីគោករំដួល និង ស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីពិនិត្យមើលនូវសមិទ្ធផល នានាដែលមន្ទីរកំពុងខិតខំរៀបចំនាពេលបច្ចុប្បន្ននេះ ។

២/លោកអនុប្រធានមន្ទីរ ដឹកនាំមន្រ្តីចុះរៀបចំរោងបណ្តុះបណ្តាលកសិករទំហំ ១២ × ២០ នៅស្ថានីយកសិកម្មកូនក្រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter