១/លោក អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរដែលជាដៃគូរកម្មវិធីអភិវឌ្បន៍សេដ្ឋកិច្ចមូលដ្ឋាន RED IV ចូលរួមប្រជុំបច្ចេកទេស ដែលមានអ្នកចូលរួម០៧នាក់ ស្រី០២នាក់ ។
*កិច្ចប្រជុំពិភាក្សាអំពី
-ការរៀបចំជ្រើសរើស Demo ដំឡូងមីនៅស្ថានីយកសិកម្មកូនក្រៀល
-ជ្រើសរើសកសិករសាកល្បងផលិតពូជចង្រ្កងស្វា ដើម្បីកែប្រែគុណភាពដី
-បង្កើត Data base លើចំនួនផ្ទៃដី និងឈ្មោះកសិករផលិតស្រូវនៅតាមសហគមន៍
-រៀបចំយុទ្ឋសាស្ត្របង្កើតនិង ពង្រឹង ក្រុមផលិតពូជស្រូវ
-រៀបចំផែនការអាជីវកម្ម ជី ពូជស្រូវ ថ្នាំកសិកម្ម របស់បណ្តាញ
២/លោកអនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំតាំងពិព័រណ៌ ភូមិមួយផលិតផលមួយរវាងខេត្តឧត្តរមានជ័យកម្ពុជាជាមួយខេត្ត បុរីរាម ថៃឡង់ ជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ។ ដោយនៅក្នុងនោះមន្ទីរ ក៍មានដំណាំសក្តានុពលត្រូវរៀបចំ ដាក់តាំងនៅ ពិព៍ណ តំណាងអោយខេត្ត រួមមាន អង្ករផ្ការំដួល ស្វាយកែវរមៀត ស្វាយចន្ទី ត្រសក់ផ្អែម ដំឡូងមី ។
៣/ការិយាល័យកៅស៊ូ បានចុះផ្តល់ បច្ចេកទេសដំណាំកៅស៊ូ ដល់កសិករ ខាន់ សុខន ដែលស្ថិតនៅភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ។
គោលបំណងនៃការចុះផ្តល់បច្ចេកទេសនេះ គឺដើម្បីឲ្យកសិករទទួលបានបច្ចេកទេសការគ្រប់គ្រងលើការចៀរជ័រ ការប្រមូលផលទឹកជ័រ និងកាថែទាំកៅស៊ូ។
- សកម្មភាព
• ត្រូវចៀរជំរៅធម្មតា ហើយលាបថ្នាំព្យាបាលក្នុងករណីមានរបួស
• បង្ហាញពីការប្រើប្រាស់ថ្នាំរំញោច Ethephone គឺផ្អែកតាមដំណាក់កាលនៃអាយុរបស់ដើមកៅស៊ូ ដើមកៅស៊ូក្មេង ប្រើ ១ក្រ ក្នុងមួយដើមនូវកំហាប់ ១,៥% ET លាប ៤-៦ ដងក្នុងមួយឆ្នាំ
• កុំប្រើថ្នាំរំញោចលើសកំរិត(ជ័រចេញច្រើនពេក)
• បង្ហាញពីការថែទាំជម្រះស្មៅតាមរងកៅស៊ូ
• ការធ្វើផ្លូវភ្លើង និងការពារកុំអោយភ្លើងឆេះ
• ការប្រើប្រាស់ជីបំប៉នលើកៅស៊ូផ្តល់ផលអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
• ការទុដាក់ជ័រឲ្យបានត្រឹមត្រូវ
- ជាលទ្ធផល ក្នុងដំណើការនៃការចុះផ្តល់បច្ចេកទេសនេះ កសិករទទួលបានបច្ចេកទេស ដើម្បីយកទៅអនុវត្តឲ្យត្រឹមត្រូវ និងកសិករផលជ័រក្នុងមួយខែបាន៥០០-៦០០គ.ក្រ (ជ័រស្ងួត) លក់ក្នុងតំលៃ១៩០០៛/គ.ក្រ សរុបចាប់ពីបើកមុខចៀររហូតដល់ពេលនេះគាត់ប្រមូលផលបាន ១៩០០គ.ក្រ (ជ័រស្ងួត) ។