១/លោក សូត្រ ស៊ីសុខឃាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងសហការី ប្រមាណ ៥០រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធ អំពីគុណប្រយោជន៍មន្រ្តីរាជការ ក្រោមកិច្ចសហការជាមួយនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងកសិកម្ម នៅសាលប្រជុំមន្ទីរ ។
នៅពេលរសៀលបានបន្តចុះពិនិត្យមើលទីតាំងដី ដើម្បីដាំដំឡូងមី ផលិតដើមស្អាត ជាជំហ៊ានតំបូងលើផ្ទៃដី ៤ ហិកតា នៅស្ថានីយ៍កសិកម្មកូនក្រៀល។
២/សកម្មភាពការិយាល័យ ផលិតកម្ម និងបសុព្យាបាល
- ប្រធានការិយាល័យ និងមន្ត្រីការិយាល័យ បានចូលរួមកម្មវិធីសិក្ខាសាលាស្តីពីមេរៀនបទពិសោធន៌នៃវគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា ជំនាន់ទី០៥ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្ច និងផលិតកម្មសត្ច Dr, KINZER MICHAEL តំណាង US CDC ។ កម្មវិធីនេះរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ / អគ្គនាយកដ្ឋានសុខភាពសត្វនិហផលិតកម្មសត្ច និងឧបត្ថមដោយ DTRA CBEP / US CDC
**លទ្ធផល
១.បានស្តាប់ការបូកសរុបលទ្ធផលនៃវគ្គសិក្សា CAVET05
២.បានធ្វើបទបង្ហាញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវរយ:ពេល០៦ខែកន្លងមក។
-បានបង្កាត់សិប្បនិម្មិតគោ ពូជប្រាម៉ាន់ ជូនកសិករឈ្មោះ ឯករាជ្យ ធូន នៅភូមិថ្នល់កែងឃុំនិងស្រុកត្រពាំងប្រាសាទចំនួន១ក្បាល ។
- បានបង្កាត់សិប្បនិម្មិតគោ ពូជប្រាម៉ាន់ ជូនកសិករ ឈ្មោះ ហោ លីម នៅភូមិតាសំ ឃុំអូស្វាយស្រុកត្រពាំងប្រាសាទ ចំនួន១ក្បាល។