សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០១៩
281

១/លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងសហការី បានចុះពិនិត្យការងារ ដាំកូនចេកតាមប្រព័ន្ធដំណក់ទឹក និង ការសាងសង់ ប្រព័ន្ធទ្វារទឹក រួមទាំងការប្រមូលផលបន្លែសរីរាង្គ ដែលមន្រ្តីជំនាញ ក្សេត្រសាស្រ្ត បានអនុវត្តនៅស្ថានីយ៍កសិកម្មកូនក្រៀល។

 

២/ការិយាល័យផែនការ-គណនេយ្យ​  បានសហការជាមួយមន្រ្តីការិយាល័យកសិកម្មស្រុកបន្ទាយអំពិល​  បានបើកវគ្គបណ្តុះបណ្តាលស្តីពី​វិធីសាស្រ្តស្វែងរកទីផ្សារ​ ដែលស្ថិតនៅភូមិគោកឳឡោក ឃុំអំពិល​ ស្រុកបន្ទាយអំពិល ដែលមានអ្នកចូលរួមសរុប​ ៤១នាក់​ ស្រី​ ៣៦នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ:

១.​ ឲ្យគាត់មានជំនាញបច្ចេកទេសដាំដុះបានល្អ​ គ្រប់រដូវកាល

២.​ ចេះលៃលកពេលដាំដុះ

៣.​ ចេះពីបច្ចេកទេសមុន​ និងក្រោយពេលប្រមូលផល​

៤.​ ដឹងពីព័ត៌មានទីផ្សារ (តម្រូវការផលិតផល,​ តម្លៃផលិតផល,​ សេវាកម្មក្នុងការផ្តល់ព័ត៌មានទីផ្សារ)​ ។

៥.​ ឲ្យកសិករចេះរកតម្លៃថ្លៃដើម(ដំឡូង​មី​ ស្រូវ​ នឹងបន្លែ​ )ក្នុងមួយគីឡូក្រាម​ ដើម្បីឲ្យពួកគាត់សម្រេចចិត្តបានត្រឹមត្រូវក្នុងការលក់ផលិតផល​ ។

 

៣/ មន្រ្តីអនុវត្តក្នុងគម្រោង CHAIN បានចូលរួមជាមួយក្រុមហ៊ុន អ៊ីស្ត-វេស្ត ស៊ីដ  (ខេមបូឌា) ខមភេនី លីមីធីត ក្នុងពិធីដាក់ឱ្យប្រើប្រាស់ មិត្តកសិករដាំ បន្លែ នៅភូមិភ្លង់ថ្មី សង្កាត់បុស្បូវ ក្រុងសំរោង ដោយមានអ្នកចូលរួម៤៧នាក់ ស្រី៣៣នាក់ ។

+គោលបំណង

ដើម្បីជួយគាំទ្រដល់ការរៀនសូត្រផ្ទាល់អំពីបច្ចេកទេសដាំបន្លែរបស់កសិករខ្នាតតូចនៅកម្ពុជា East west Seed បានសហការជាដៃគូជាមួយអង្គការ Swisscontact  រៀបចំឱ្យមាន (ពិធីដាក់ឱ្យប្រើប្រាស់មិត្តកសិករដាំបន្លែ)

នៅភូមិចំនួនប្រាំ (០៥) ផ្សេងៗគ្នា ក្នុងខេត្តឧត្តរមានជ័យ ។

+លទ្ធផល

-កសិករឈ្មោះ លោក ឈុន ហៀ បានក្លាយមិត្តកសិករ នៅភូមិភ្លង់ថ្មី សង្កាត់បុស្បូវ ក្រុងសំរោង ជោគជ័យ លើដំណាំត្រសក់ទ្រើង និងសណ្តែកកួរ

-កសិករផ្សេងៗទទួលបានចំណេះដឹង

បន្ថែមលើការដាំបន្លែ និងមានភាពជឿ ជាក់ការដាំបន្លែជាមុខរបរ បន្ថែមក្នុងគ្រួសារ និងទទួលបានសុខភាពល្អ ។

ចំនួនអ្នកចូលទស្សនា
Flag Counter