សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ថ្ងៃចន្ទ០៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០១៩
210

១/លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ សហការជាមួយលោកនាយអធិការជលផលខាងជើងបឹងទន្លេសាប ចុះពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំទិវាមច្ឆជាតិថ្នាក់ជាតិ លើចំនួន ៣ ទីតាំង  ។

 

២/លោកអនុប្រធានមន្ទីរ បានចូលរួមប្រជុំពិភាក្សា លើការកែទំរង់វិមជ្ឃការនិងវិសហជ្ឍការ នៅសាលប្រជុំ នៃនាយកដ្ឋាននីតិកម្មកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម គុយ ម៉ារិនឌី  រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចដំណើរការកម្មវិធីកំណែទំរង់វិមជ្ឍការនិងវិសហមជ្ឍការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានអ្នកចូលរួម៤៨នាក់ក្នុងនោះមាន ៤នាក់ជាស្រ្តី ។

គោលបំណងនៃប្រជុំ ពិភាក្សាលើការងារពាក់ព័ន្ធទៅនឹងកំរិតនៃប្រតិភូកម្មនៃច្រកចេញចូលតែ ១ ។

 

៣/ក្រុមការងាមន្ទីរកសិកម្ម ចំនួន១០នាក់ បានចុះដាំដំណាំចេក នៅស្ថានីយកសិកម្មកូនក្រៀល ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម÷

+សកម្មភាព

- ការដឹកជញ្ជូនកូនចេក

- ការកាប់រណ្តៅសម្រាប់ដាំកូនចេក

- ការជញ្ជូនកូនចេកដាក់តាមរណ្តៅ

- ការដាំកូនចេក

- ការស្រោចទឹកតាមរណ្តៅកូនចេក

+ លទ្ធផលសម្រេចបាន

- ដាំដំណាំចេកបានចំនួន៩០០ដើម ។

 

៤/ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានសហការណ៍ជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (RED IV) បានដឹកនាំកសិករដែលជាគណកម្មាធិការបណ្តាញទីផ្សារកសិករឧត្តរមានជ័យ ចំនួន០៦នាក់ ស្រី០៣នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ទៅកាន់ខេត្តសៀមរាប និងកំពង់ធំមានដូចតទៅ៖

+ថ្ងៃទី១៖

-ចុះជួបពិភាក្សាជាមួយសហភាពសៀមរាបអង្គរ ដែលបង្កើតឡើងដោយ អង្គការកែរប្រែសហគមន៍(CTO)

-ចុះជួបជាមួយសហភាពសៀមរាបមានជ័យ បង្កើតឡើងដោយអង្គការអាដារីដា

-ចុះជួបជាមួយសហគមន៍កសិកម្មរលួសមានជ័យរស្មីស្ត្រីអង្គរ

 *គោលបំណង៖

-ស្វែងយល់ពីការគ្រប់គ្រង់និងដឹកនាំសហភាព

-ស្វែងយល់ពីមុខរបរ របស់សហភាព និងដំណើរការគ្រប់គ្រង

-ស្វែងយល់ពីបញ្ហា និងការផ្តល់ជូននៅដំណោះស្រាយរបស់សហភាព

-ចែករំលែកពត៍មាន និងវិធីសាស្រ្តរវាងគ្នានិងគ្នា (បច្ចេកទេស,  ទីផ្សារ, ស្វែងរកដៃគូរផ្តល់ប្រាក់កម្ចី , ដៃគូរក្រុមហ៊ុនធាតុចូលកសិកម្ម,)

+ថ្ងៃទី២

-ចូលជួបជាមួយក្រុមហ៊ុន១៦៨៨ ក្នុងគោលបំណង ពិភាក្សាពីការផលិតស្រូវតាមកិច្ចសន្យា ។

 

៥/លោក ប្រធានការិ.ក្សេត្រសាស្រ្ត និងលោក ប្រធានការិ.ផែនការ-គណនេយ្យ បានដឹកនាំកសិករសហគមន៍កសិកម្ម ចំនួន ០២រូប ចូលរួមសិក្ខាសាលាស្តីពីការរៀបចំគម្រោងកែលម្អហេដ្ឋានរចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃកសិកម្ម ​របស់គម្រោងធានាអភិវឌ្ឍន៍អាស៊ី(ADB) នៅសណ្ឋាគារភ្នំពេញ​ មានអ្នកចូលរួមសរុប ១៥២នាក់ ក្នុងនោះស្រ្តី ៣៩នាក់ មានសកម្មភាព និងលទ្ធផល ដូចខាងក្រោម៖

១.គោលបំណងគម្រោង៖

-ការពង្រឹងអោយបានមូលដ្ឋានការងារក្រោយប្រមូលផល និងភស្តុភារកម្ម

-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងសេវាកម្មកសិកម្ម

-ការកែលម្អតំណភ្ជាប់តំបន់ជនបទ

-ការបង្កើតភាពជាដៃគូរធុរកិច្ចរវាងតួអង្គនៅក្នុងខ្សែច្រវាក់តម្លៃ

២.គម្រោងគាំទ្រលើចំណុច៖

-បច្ចេកវិទ្យាក្រោយប្រមូលផល

-ឃ្លាំងថែរក្សារផលិតផល

-ប្រព័ន្ធត្រជាក់និងឧបករណ៍កែច្នៃ

-កសិកម្មតាមកិច្ចសន្យា

-ភាពជាដៃគូរវាងវិស័យសារធារណៈនិងវិស័យឯកជន

-ទីផ្សារនិងឧបករណ៍មន្ទីរពិសោធន៍ភស្តុភារកម្មនិងការអភិវឌ្ឍន៍សមត្ថភាពសហគមន៍កសិករ និង SMEs

៣.ការសិក្សាគម្រោងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ ដល់ខែកម្ភៈ ឆ្នាំ២០២០ មានចំនួន​ ០៦ខេត្ត (ឧត្តរមានជ័យ​,ព្រះវិហារ​,សៀមរាប​,កំពង់ធំ,កំពង់ចាម,ត្បូងឃ្មុំ​)បានប្រភពថវិកាពីមូលិធិជប៉ុនដើម្បីកាត់បន្ថយភាពក្រីក្រ(JFPR), ODAJapan,ADB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៤. បានបែងចែកក្រុមពិភាក្សារមានចំនួន ០៦ក្រុម ពិភ្សារអំពីដំណាំដែលមានសក្តានុពុលនៅក្នុងតាមបណ្តាខេត្តនីមួយៗ ចំពោះ​ខេត្តឧត្តរមានជ័យ តាមការពិភាក្សាររបស់ក្រុម បានសម្រេចជ្រើសរើស៖

-ដំណាំដំឡូងមី

-ដំណាំស្វាយចន្ទី

-ដំណាំស្វាយកែវរមៀត

-ដំណាំបន្លែ

-ការចិញ្ចឹមសត្វ៕

ចំនួនអ្នកចូលទស្សនា
Flag Counter