១/ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានរួមដំណើរជាមួយ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្ត ចូលរួមពិធីបើកការដ្ឋានជីកស្រះទឹក ទំហំ ១០០×១០០ ជំរៅ ៤ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង សំរាប់ប្រើប្រាស់ក្នុងសហគមន៍ ក្រោមការឧបត្ថម្ភថវិកាពីក្រសួងធនធានទឹកនិងឧតុនិយម ។
២/លោក អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ ចំនួន១០នាក់ ចុះរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពដំណាំចេក និងដំណាំpassion នៅស្ថានីយ៍កសិកម្មកូនក្រៀល ដែលទទួលបានលទ្ធផលសម្រេចបានដូចខាងក្រោម÷
- រាយទុយោមេខៀវ៤៩ ទៅតាមប្លង់ដំណាំចេក និងដំណាំpassion អស់ចំនួន៦០ដើម
- ប្រើទុយោតំណក់ទឹក(drip) អស់ចំនួន០២ដុំ
-ប្រើវ៉ានបិទបើក drip អស់ចំនួន៣០គ្រាប់
-ប្រើវ៉ានបិទបើកទឹកទុយោមេខៀវ៤៩ អស់ចំនួន៤គ្រាប់
- ដាក់ប្រព័ន្ធតំណក់ទឹក (drip) លើដំណាំចេកបានចំនួន២០ជួរ និងដំណាំ passion បានចំនួន១០ជួរ
- ធ្វើតេស្តសាកល្បងលើប្រព័ន្ធទឹកដែលបានរៀបចំរួចនៅក្នុងចំការដំណាំទាំងពីរ ឃើញថាតំណក់ទឹកបញ្ចេញបានល្អប្រសើ ។
+ផែនការបន្ត
- សម្រាប់ថ្ងៃស្អែកក្រុមការងារនឹងចុះដាំដំណាំចេកចំនួន១០០០កូនបន្ថែមទៀត ។
៣/ការិយាល័យគ្រឿងយន្តកសិកម្មសហការក្រុមហ៊ុន គូប៊ូតា Kubota ដើម្បីផ្សព្វផ្សាយម៉ាស៊ីនកសិកម្ម និងឧបករណ៍ដាំដើមដំឡូងមី ដោយស្វ័យប្រវត្តិនៅភូមិតេជោអូរដា ឃុំអំពិល ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួមសរុប៤៤នាក់ ស្រី១១នាក់ ។
《គោលបំណង》
ធ្វើការផ្សព្វផ្សាយ និងចែកចាយ នូវម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្មជាផលិតផលគូប៊ូតា ដល់អតិថិជនប្រើប្រាស់ យល់ច្បាស់ ពីតម្លៃ សេវាកម្ម ការជួសជុល និងការថែទាំគ្រឿងចក្រកសិកម្ម ដើម្បី បំពេញសេចក្តីត្រូវការ បង្កើនផលទាន់ តម្រូវការទីផ្សារ ។
《បច្ចេកទេសការប្រើប្រាស់ម៉ាស៊ីន》
១.ការប្រើប្រាស់ម៉ាស៊ីនត្រូវគោរពតាមការ ណែនាំបច្ចេកទេសរបស់ក្រុមហ៊ុនកំណត់
២.ហាមកែច្នៃបន្ថែមលើគ្រឿងម៉ាស៊ីន
៣.ហាមប្រើប្រាស់គ្រឿងបន្លាស់ក្លែងក្លាយ យកមានជួសជុលម៉ាស៊ីន ។
《លទ្ធផល》
ជាលទ្ធផលពីការផ្សព្វផ្សាយគ្រឿង ម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្ម
-កសិករបានយល់ដឹង និងទទួលចំណេះ និងព័ត៌មានទីផ្សារផលិតផលគូប៊ូតា៧០%
-កសិករចាប់អារម្មណ៍លើកម្មវិធីចំនួន៧៥%
-ក្រុមហ៊ុនបង្ហាញត្រាក់ទ័រកម្លាំងសេះ ៥០១៨ មានបំពាក់ឧបករណ៍ដាំដើមដំឡូងមី១គ្រឿង
-ត្រាក់ទ័រមានកម្លាំងសេះ ៤៧៨០ មានបំពាក់ ឧបករណ៍វាយដីស្ងួត១គ្រឿង ។
៤/មន្ត្រីអនុវត្ត គម្រោង CHAIN បានចុះរៀបចំផែនការដាំដុះដល់កសិករនៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង កសិករចូលរួមសរុបមាន០៧នាក់ ស្រី០៥នាក់ កសិករសម្រេចដាំដុះតាមផែនការមាន២នាក់ស្រី០១នាក់មាន ៖
*កសិករឈ្មោះ ឌឿន ក្រាញ់(ប)សំរេចចិត្តដាំតាមផែនការរួមមាន
-ស្ពៃចង្កឹះ (១២០ម៉ែត្រការ៉េ) ដាំថ្ងៃទី ១៥/មីនា/២០១៩ វិលជុំ
-ខ្ទឹមស្លឹក (១០០ម៉ែត្រការ៉ែ) ដាំថ្ងៃទី ២៥/មីនា/២០១៩ វិលជុំ
*កសិករឈ្មោះ អ៉ីត ឡន (ស) សំរេចចិត្តដាំតាមផែនការរួមមាន
-ស្ពៃចង្កឹះ (១០០ម៉ែត្រការ៉េ) ដាំថ្ងៃទី ៣០/មីនា/២០១៩ វិលជុំ
-ខ្ទឹមស្លឹក (១២០ម៉ែត្រការ៉ែ) ដាំថ្ងៃទី ២៥/មីនា/២០១៩ វិលជុំ ។
៥/មន្រ្តីអនុវត្តគម្រោងCHAIN បានចុះផ្ដល់បច្ចេកទេសដាំបន្លែដល់ក្រុមដាំបន្លែលក្ខណ:គ្រួសារនៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដោយមានកសិករចូលរួមចំនួន១៦ នាក់ស្ត្រី១៣នាក់ មានសកម្មភាព និងលទ្ធផលដូចខាងក្រោម÷
* សកម្មភាព
បានរំលឹកមេរៀនវគ្គទី២មាន:
- គោលការណ៍សម្រាប់ដាំបន្លែ
- រៀបចំដីភ្ជួររាស់ និងក្របរង
- ការប្រើប្រាស់ជីលើដំណាំ
- ការជ្រើសរើសពូជបន្លែ
- ការលាយល្បាយដីបណ្តុះកូន
- ការប្រើប្រាស់សំណាញ់ទ្រើង
- ការស្ទូងកូន ចន្លោះគុម្ព ចន្លោះជួរ
- ការថែទាំ និងគ្រប់គ្រងទឹកនិងបានបណ្ដុះបណ្ដាលបន្ថែមពី:
- ការគ្រប់គ្រងសត្វល្អិតលើដំណាំស្ពៃ
- សុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម
- បានបញ្ជ្រាបពីការប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤(early warning system 1294 ) ដល់កសិករ
- បានចុះពិនិត្យបន្លែតាមផ្ទះកសិករ
* លទ្ធផល
កសិករបានយល់ដឹងបន្ថែមពី:
- បច្ចេកទេសនៃការដាំបន្លែ, ការគ្រប់គ្រងសត្វល្អិត, ការប្រើប្រាស់ជីលើដំណាំ និងភាពខយសគ្នារវាងការដាំគ្រប់ផ្ទាល់និងការបណ្ដុះ
- កសិករបានសាកល្បង និងភ្ជាប់ការប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹង។