១/លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចូលរួមប្រជុំស្តីពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ នៅក្នុងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាតារ៉ាប់ប៊ើរ និងទំរីងរ៉ាប់ប៊ើរ ដែលមានទីតាំងស្ថិតនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងមានការអញ្ចើញពីប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម ឯកឧត្តម ស្រុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម វ៉េវ សុធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
- លោក សៅ វ៉ាវី ប្រធាននាយកដ្ឋាន នៃក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់
- លោកអភិបាលរងខេត្ត អភិបាលស្រុក និងមន្ទីរពាក់ព័ន្ធទាំងអស់។
+ក្រោយពីអង្គប្រជុំបានលើកឡើងពីបញ្ហាពាក់ព័ន្ធមួយចំនួនជាមួយប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នារួចមក ក្រុមការងារបានឯកភាពគ្នាលើគោលការណ៍៣ចំណុចដូចខាងក្រោម ៖
១. ពិនិត្យឡើងវិញលើបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងកំណត់អត្តសញ្ញាណកម្មរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ឲ្យបានច្បាស់លាស់ ជាពិសេសប្រជាពលរដ្ឋអាស្រ័យផល ដែលមានលំនៅដ្ឋានក្នុងមូលដ្ឋាន(ខេត្ត)តែម្តង សម្រាប់ប្រជាពលរដ្ឋប៉ះពាល់ផ្ទៃដីក្រោម១០ហិកតា
២. រៀបចំចុះបញ្ជីដីរដ្ឋជូនក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំងពីរ បន្ទាប់ពីកាត់ផលប៉ះពាល់ជូនប្រជាពលរដ្ឋរួច
៣. ចាត់វិធានការណ៍ផ្លូវច្បាប់ ចំពោះជនខិលខូចដែលចូលទន្រ្ទានដីរបស់រដ្ឋ ។
នៅពេលរសៀលក្រុមប្រតិភូ អន្តរក្រសួងបានបន្តចុះពិនិត្យទីតាំង និង ស្ថានភាពជាក់ស្តែង របស់ក្រុមហ៊ុន ទាំងពីរ ព្រមទាំងទីតាំងទំនាស់ដែលក្រុមការងារ នឹងបន្តចុះធ្វើអត្តសញ្ញាណកម្មនាពេលខាងមុខ។
២/មន្ត្រីអនុវត្តគំរោង CHAIN បានចុះរៀបចំផែនដាំដុះដល់កសិករនៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានចុះដល់ទីតាំងចម្ការរបស់កសិករផ្ទាល់មានកសិករសម្រេចដាំដុះតាមផែនការមាន៤នាក់ ស្រី០១នាក់ ៖
*កសិករឈ្មោះ ឈិន ឆោម (ប) សំរេចចិត្តដាំតាមផែនការរួមមាន
-សាឡាដស្រួយ (១២០ម៉ែត្រការ៉េ) ដាំថ្ងៃទី០១/មីនា/២០១៩ វិលជុំ
*កសិករឈ្មោះ រិទ្ធ នួន (ប) សំរេចចិត្តដាំតាមផែនការរួមមាន
-ស្ពៃចង្កឹះ (៥០ម៉ែត្រការ៉េ) ដាំថ្ងៃទី២០/កុម្ភៈ/២០១៩ វិលជុំ
-ស្ពៃខៀវ (៥០ម៉ែត្រការ៉េ) ដាំថ្ងៃទី២០/កុម្ភៈ/២០១៩ វិលជុំ
-ស្ពៃក្រញ៉ាញ់ (៥០ម៉ែត្រការ៉េ) ដាំថ្ងៃទី២០/កុម្ភៈ/២០១៩ វិលជុំ
-ស្ពៃតឿ (៥០ម៉ែត្រការ៉េ) ដាំថ្ងៃទី២០/កុម្ភៈ/២០១៩ វិលជុំ
*កសិករឈ្មោះ ខាន់ ម៉ៅ (ប) សំរេចចិត្តដាំតាមផែនការរួមមាន
-សាឡាដធម្មតា និងសាឡាដស្រួយ (៣០០ម៉ែត្រការ៉េ) ដាំថ្ងៃទី១០/កុម្ភៈ/២០១៩ វិលជុំ។
៣/ មន្ត្រីអនុវត្តគម្រោង CHAIN បានចុះពិនិត្យ និងតាមដាន ដំណើរការនៃការដាំដុះបន្លែ របស់ក្រុមកសិករដាំបន្លែពាក់កណ្ដាល អាជីព នៅភូមិស្រែប្រាំង ឃុំជើទៀន ស្រុកចុងកាល់។
- លទ្ធផលៈ ចុះពិនិត្យ និងតាមដាន បានចំនួន 05គ្រួសារ(ឈ្មោះ ទុន សុំ,ភេទ រឿង, ស៊ុន ធា, ស៊ុន ភាព និង ផិញ រឿម )ដែលកំពុងតែដាំដុះ បន្លែ ត្រប់ ត្រសក់ សណ្ដែក ស្ពៃ ជាដើម។
- បញ្ហាប្រឈមៈ កង្វះខាតទឹកសម្រាប់ ស្រោចស្រព បន្លែលូតលាស់មិនសូវល្អ (បណ្ដាលមកពីបញ្ហាអាកាសធាតុ សត្វល្អិត ជម្ងឺ និងការប្រើ ប្រាស់ទឹក អណ្ដូងដែលមានជាតិកំបោរ ច្រើន) ។
- ដំណោះស្រាយៈ
+ បានណែនាំឲ្យកសិករព្យាយាម ប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ដើម្បីជួយ សន្សំសំចៃទឹក។
+ បង្ហាញកសិករពីរបៀបផ្សំថ្នាំធម្មជាតិ និងលើកទឹកចិត្តឲ្យប្រើប្រាស់ថ្នាំធម្មជាតិ ដើម្បីសុវត្ថិភាពក្នុងក្រុមគ្រួសារ។
+ ណែនាំឲ្យធ្វើពាង ឬអាងស្តុកទុក បូមចេញពីអណ្ដូងមុននឹងយកទៅស្រោច ស្រពលើបន្លែ។