សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
249

១/លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចូលរួមពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ មន្ទីរកសិកម្មទាំង ២៥ រាជធានី ខេត្ត លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ។

 

២/ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីគណនេយ្យ ដែលមានសមាជិកសហគមន៍ចូលរួម២៤នាក់ ស្រី១៤នាក់

វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើ

  -ជំហ៊ានទី១ ប្រមូលឯកសារពាក់ព័ន្ឋធ្វើសមតុល្យដើមគ្រា

  -ជំហ៊ានទី២ វិភាគឥណពន្ឋ និងឥណទាន ស្រង់ចូលសៀវភៅ ទិន្នានុប្បវត្តិទូទៅ និងសៀវភៅធំ

  -ជំហ៊ានទី៣ ធ្វើតារាងតុល្យភាពសាកល្បងចុងគ្រា

  -ជំហ៊ានទី៤ ត្រួតពិនិត្យកែតម្រូវ រៀបចំបិទបញ្ជី

  -ជំហ៊ានទី៥ ធ្វើតារាងតុល្យការ និងរបាយការណ៍លទ្ឋផល ។

 

៣/ការិយាល័យផលិតកម្ម និងបសុព្យាបាល

បានសហការណ៍ជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះប្រមូលវត្ថុវិភាគនៅទីផ្សារសំរោង។

. គោលបំណង

- រកវត្តមាន និងហារនិភ័យបាក់តេរីSalmonella និង Staphylococcus aureus

- និងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ នៅក្នុងសាច់សត្វដាក់តាំងលក់នៅតាមទីផ្សារ ។

. លទ្ធផល

ចំនួនសំណាក៖

- សាច់មាន់ ៤សំណាក

- សាច់ជ្រូក ៤សំណាក

- តំបារជ្រុញបាន ៤សំណាក។

 

៤/មន្ត្រីអនុវត្ត  គម្រោង CHAIN បានចុះតាមដានកសិករ ដាំបន្លែលក្ខណៈសួនគ្រួសារថ្មី នៅភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ បន្ទាប់ពីបានបណ្ដុះបណ្ដាលបច្ចេកទេស និងចែកគ្រាប់ពូជរួចមក ។

    + សកម្មភាព

- ចុះជួបប្រធានក្រុមដើម្បីសាកសួរពត៌មានក្រុម និងផែនការបន្ទាប់របស់ពួកគាត់

- ចុះជួបសមាជិកក្រុម និងតាមសួនចម្ការរបស់ពួកគាត់ ដើម្បីសាកសួរពីបញ្ហាប្រឈម និងដោះស្រាយជូនពួកគាត់

       + លទ្ធផល

ជាលទ្ធផលអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងចែកគ្រាប់ពូជ ២០នាក់ កាលពីវគ្គមុន យើងសង្គេតឃើញថាមានអ្នកបង្កើតសួនលក្ខណៈគ្រួសារបាន ០៨នាក់ ។

    - បញ្ហាប្រឈមដែលពួកគាត់កំពុងជួបប្រទះរួមមាន បញ្ហាសត្វល្អិត(ចៃស អណ្ដើកមាស និងទាគូ) ខ្វះកម្លាំងពលកម្ម ខ្វះប្រភពទឹកដើម្បីប្រើប្រាស់

    - ដំណោះស្រាយ ដោយសាពួកគាត់ជាក្រុមដាំហូបជាលក្ខណៈគ្រួសារ យើងបានណែនាំពួកគាត់ឲ្យ សំអាតស្មៅនៅតាមរងបន្លែ ជុំវិញសួនបន្លែ បច្ចេកទេសក្នុងការដាំដុះ និងថ្នាំពុលធម្មជាតិ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter