សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
196

១/លោកអនុប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំស្ដីពីការងារអនុវត្តន៍ផលិតកម្មដំណាំស្រូវតាមកិច្ចសន្យានាឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ជាមួយ រោងម៉ាស៊ីនកិនស្រូវ១៦៨៨ ស្រុកស្ទោង ខេត្តកំពង់ធំនិងក្រុមកសិករ សរុបចំនួន៣០នាក់ ស្រី០២នាក់

+ គោលបំណង

លើកឡើងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនាៗដែរបានកើតឡើងក្នុងពេលចុះតាមទីតាំងនីមួយៗ។

លទ្ធផល

+ ចំណុចខ្លាំង

-  ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីទទួលបន្ទុកនៅតាមទីតាំងនីមួយៗ បានជួយសម្របសម្រួលទាំងបច្ចេកទេសនឹងការច្រូតកាត់រហូត់ដល់ចប់សព្វគ្រប់

-  ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីទទួលបន្ទុកនៅតាមទីតាំងនីមួយៗ បានចុះពិនិត្យនៅតាមស្រែជាប្រចាំដែលធ្វើឲ្យកសិករមានទំនុកចិត្ត

-  ខាងក្រុមហ៊ុនជួយទទួលយកស្រូវដែរមិនសូវល្អមួយចំនួន ធ្វើឲ្យក្រុមកសិករសប្បាយចិត្ត

+  ចំណុចខ្សោយ

-  បញ្ហាគ្រោះធម្មជាតិ (ខ្វះទឹក)

-  ខ្វះពូជ

-  មានការកើនឡើងនូវបញ្ហាគ្រាប់ស្វិត/កាកសំណាល់ផ្សេងៗលើសពីក្នុងកិច្ចសន្យា

-  ជួយដោះស្រាយលើប្រព័ន្ធធារាសាស្រ្ត

-  ចាប់ផ្ដើមរៀបចំ និងបន្ថែមនូវកសិករដែរមានចំណាប់អារម្មណ៍លើផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា ។

 គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៨ ក្រុមកសិករផលិតកម្មដំណាំស្រូវតាមកិច្ចសន្យាបានលក់ស្រូវដល់រោងម៉ាស៊ីន១៦៨៨ បានចំនួនជាង១០០០តោន ដែរមាន៣ទីតាំង១.សង្កាត់បន្សាយរាក់ ក្រុងសំរោង ២.សង្កាត់កូនក្រៀល ក្រុងសំរោង ៣.ឃុំពង្រ ស្រុកចុងកាល់។

 

២/ការិយាល័យផលិតកម្ម និងបសុព្យាបាល

បានទទួលលទ្ធផល នៃការបង្កាត់សិប្បនិម្មិតគោ ជូន លោក ឆេង ពិសិដ្ឋ នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ

- ថ្ងៃបង្កាត់ 12-04-18 (ពូជ CY085)

- ថ្ងៃកើត 30-01-19

- បានកូនឈ្មោល1ក្បាល ។

 

៣/មន្ត្រីអនុវត្ត  គម្រោង CHAIN បានចុះទស្សនកិច្ច សិក្សាសម្រាប់កសិករស្តីពី ការពិសោធន៍ ពូជដំណាំប៉េងប៉ោះ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដោយមានអ្នកចូលរួមសរុប៣៥នាក់ ស្រី ០៩នាក់ ។

+គោលបំណង

-វាយតម្លៃលើភាពបន្សុាំនៃពូជបន្លែទាំង នេះ ជាមួយស្ថានភាពភូមិសាស្រ្តតំបន់ ដាំដុះរបស់គម្រោង CHAIN

-វាយតម្លៃប្រសិទ្ធភាពនៃការដុះលូតលាស់របស់ដំណាំ ។

-ចងក្រងលទ្ធផលពិសោធជាឯកសារ និងសម្រាប់លើកទឹកចិត្តទៅដល់គម្រោងដើម្បីមានការពង្រីកឱកាស និងផ្គត់ផ្គង់ផលិតផលនាពេល អនាគតនៅលើទីផ្សារក្នុងតំបន់ ។

+លទ្ធផល

- ទស្សនកិច្ច ធ្វើឱ្យពួកគាត់បានចែករំលែក បទពិសោធគ្នាទៅវិញទៅមក ។

-កសិករបានស្គាល់គ្នា និងមានទំនាក់ទំង ល្អជាមួយកសិករភូមិផ្សេងគ្នា

-ក្រុមហ៊ុន East West  បានផ្សព្វផ្សាយ ពីផលិតផលដល់កសិករបានស្គាល់ដឹងច្បាស់ និងទីតាំងទៅរកទិញ ។

-ក្រុមហ៊ុន Angkor green បានផ្សព្វផ្សាយ ពីផលិតផលគ្រប់ប្រភេទ ឱ្យកសិករបានដឹង និងបានស្គាល់ និងបានប្រាប់ពីទីតាំងលក់ផលិតផល ។

លទ្ធផលនៃការប្រមូលផលសណ្តែកកួរ ឃើញថា ៖

១.បច្ច័យទី១ ក្រុមហ៊ុន Agraince ដុះលូតលាស់បាន ៩២%

២.បច្ច័យទី២ ក្រុមហ៊ុន East West ដុះលូតលាស់បាន ៩៥%

៣.បច្ច័យទី៣ ក្រុមហ៊ុន Malysan ដុះលូតលាស់បាន ៩៧ %

   ដូច្នេះតាមការធ្វើពិសោធពូជទាំងបី ខាងលើសង្កេតឃើញថា ក្រុមហ៊ុនពូជ Malysan ទទួលបានការដុះលូតលាស់

ខ្ពស់ជាងគេនោះពូជមានលក្ខណៈសមស្របអាចដាំដុុះបានលើស្ថានភាពដីនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ។

 

៤/ការិយាល័យកសិកម្មស្រុក ចុងកាល់ បានចុះពិនិត្យ និងជំរុញផ្សព្វផ្សាយ ផលិតស្រូវប្រាំង នៅភូមិ តាណូក ឃុំជើងទៀន ដែលមានប្រមាណជា ៦ហិចតា ដែលស្រូវទាំងនោះមានអាយុចន្លោះពី

២២ថ្ងៃទៅ៣០ថ្ងៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter