សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ៣០ មករា ២០១៩
722

១/ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

បានចុះអនុវត្តសកម្មភាពការងារនៅស្ថានីយកសិកម្មកូនក្រៀល ដូចខាងក្រោម ៖

- ការរៀបចំដី និងដាំបន្លែសុវត្ថិភាព ក្នុងផ្ទះផ្លាស្ទិច

- ការដឹកជញ្ជូនជីលាមកសត្វ សម្រាប់ធ្វើជីកំប៉ុស្តិ៍ដាក់លើបន្លែ ក្នុងផ្ទះផ្លាស្ទិច

- ការភ្ជួរដាស់ដី លើកទីមួយ សម្រាប់ផលិតស្រូវពូជផ្ការំដួល

- ការរុញគប់ភ្លឺ ខាន់ធ្វើជាប្លង់កូនស្រែ

- ការរាស់បំបែកដី ត្រៀមសម្រាប់ដាំដំណាំឳឡឹក

+ លទ្ធផលសម្រេចបាន

- ដាំកូនស្ពៃក្រញ៉ាញ់បាន០៣រង និងខាត់ណាផ្កាបាន០៥រង (១ម×២៥ម)ក្នុងផ្ទះផ្លាស្ទិច

- ដឹកជញ្ជូនជីលាមកសត្វបានចំនួន០៥គោយន្ត សម្រាប់ធ្វើជាកំប៉ុស្តិ៍ដាក់លើបន្លែក្នុងផ្ទះផ្លាស្ទិច

- ភ្ជួរដាស់ដី ត្រៀមសម្រាប់ផលិតស្រូវពូជផ្ការំដួលបានចំនួន៥,៧៨ហិកតា

- រុញគប់ភ្លឺ និងចែកជាប្លង់កូនស្រែ បានប្រវែងចំនួន២៥០ម៉ែត្រ

- និងការរាស់បំបែកដីត្រៀមសម្រាប់ដាំដំណាំឳឡឹកបានចំនួន០១ហិកតា ។

 

២/ការិយាល័យផលិតកម្ម និងបសុព្យាបាល

បានចូលរួមប្រជុំពីការបង្ហាញពីភាពរីកចំរើនរបស់អាជីវកម្មខ្នាតតូចរបស់ភ្នាក់ងារសុខភាពសត្វភូមិ លើមុខរបរលក់ថ្នាំសត្វ ចំណីសត្វ និងវ៉ាក់សាំងសត្វ នៅស្នាក់ការអង្គការ Fhc ស្រុកត្រពាំងប្រាសាទ ដោយមានភ្នាក់ងារសុខភាពសត្វភូមិចូលរួមសរុបមានចំនួន៤៣នាក់/ស្ត្រី០២នាក់

. លទ្ធផល

- អង្គការអេហ្វអេច បានកំណត់ទីតាំងលក់សម្ភារៈចិញ្ចឹមសត្វថ្នាំ និងចំណីសត្វ

-ជំរុញឲ្យមានការចងក្រងក្រុមចិញ្ចឹមមាន់ ដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច ម្យ៉ាងចង់ឲ្យមានការចិញ្ចឹមសត្វគំរូក្នុងភូមិ តាមរយៈភ្នាក់ងារសុខភាពសត្វភូមិ។

-បានផ្តល់អនុសាសន៍អោយភ្នាក់ងារសុខភាពសត្វភូមិផ្តោត និងយកចិត្តទុកដាក់លើវិស័យចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកត្រពាំងប្រាសាទអោយបានគ្រប់គ្រាន់។

 

៣/មន្ត្រីអនុវត្ត  គម្រោង CHAIN បានចុះរៀបចំទស្សនកិច្ច សិក្សាសម្រាប់កសិករស្តីពី ការពិសោធន៍ ពូជដំណាំសណ្តែកកួរ នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ។ ដោយមានអ្នកចូលរួមសរុប៣២នាក់ ស្រី ១៦នាក់ ។

+គោលបំណង

-វាយតម្លៃលើភាពបន្សាំនៃពូជបន្លែទាំង នេះ ជាមួយស្ថានភាពភូមិសាស្រ្តតំបន់ ដាំដុះរបស់គម្រោង CHAIN

-វាយតម្លៃប្រសិទ្ធភាពនៃការដុះលូតលាស់របស់ដំណាំ ។

-ចងក្រងលទ្ធផលពិសោធជាឯកសារ និងសម្រាប់លើកទឹកចិត្តទៅដល់គម្រោងដើម្បីមានការពង្រីកឱកាស និងផ្គត់ផ្គង់ផលិតផលនាពេល អនាគតនៅលើទីផ្សារក្នុងតំបន់ ។

+លទ្ធផល

-កសិករមានចំណាប់អារម្មណ៍លើការទស្សនកិច្ច ធ្វើឱ្យពួកគាត់បានចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមក ។

-កសិករបានស្គាល់គ្នា និងមានទំនាក់ទំង ល្អជាមួយកសិករភូមិផ្សេងគ្នា

-ក្រុមហ៊ុន East West  បានផ្សព្វផ្សាយ ពីផលិតផលដល់កសិករបានស្គាល់ដឹងច្បាស់ និងទីតាំងទៅរកទិញ ។

-ក្រុមហ៊ុន Angkor green បានផ្សព្វផ្សាយ ពីផលិតផលគ្រប់ប្រភេទ ឱ្យកសិករបានដឹង និងបានស្គាល់ និងបានប្រាប់ពីទីតាំងលក់ផលិតផល ។

លទ្ធផលនៃការប្រមូលផលសណ្តែកកួរ ឃើញថា ៖

១.បច្ច័យទី១ ក្រុមហ៊ុន Malysan ទទួលបានផល ៥០.៦៨ គក្រ

២.បច្ច័យទី២ ក្រុមហ៊ុន East West ទទួលបានផល ៤៣.៦៥ គក្រ

៣.បច្ច័យទី៣ ក្រុមហ៊ុន Green Angles ទទួលបានផល ៤១.៨២គក្រ

   ដូច្នេះតាមការធ្វើពិសោធពូជទាំងបី ខាងលើសង្កេតឃើញថា ក្រុមហ៊ុនពូជ Malysan ទទួលបានទិន្នផលខ្ពស់ជាង គេ នោះពូជមានលក្ខណៈសមស្របអាច ដាំដុុះបានលើស្ថានភាពដីនៅភូមិគោក ចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ។

 

៤/មន្រ្តីអនុវត្តគម្រោងCHAIN បានចុះរៀបចំផែនការអាជីវកម្ម ដល់ក្រុមកសិករដាំបន្លែ នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ដែលមានកសិករចូលរួមចំនួន ១២នាក់ ស្រីចំនួន ០៨នាក់។

+ គោលបំណង

-  បង្ហាញពីផែនការអាជីវកម្ម និងសារៈសំខាន់។

-  ឲ្យកសិករចេះផែនការអាជីវកម្មរបស់ក្រុម និងសមាជិក។

 + សកម្មភាព

    ១- បង្ហាញពីគោលបំណងនៃការប្រកបអាជីវកម្ម

    ២- ផែនការផលិតកម្ម និងទីផ្សារ

              - ការជ្រើសរើសមុខដំណាំសម្រាប់ក្រុម

              - ផែនការផលិតផល

              - ផែនការទីផ្សារសម្រាប់លក់ផលិតផល

     ៣- ផែនការហិរញ្ញវត្ថុក្នុងក្រុមទាំងមូល

     ៤ - បញ្ហា និង ដំណោះស្រាយ

 + លទ្ធផល

ជាលទ្ធផលកសិករចូលរួមយល់ដឹងពីសារៈសំខាន់នៃការរៀបផែនការអាជីវកម្ម និងចេះផែនការអាជីវកម្មរបស់ក្រុម និងសមាជិក និងសំរេចចិត្តដាំតាមផែនការមានចំនួន ៦នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter