សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
១/ការិយាល័យផលិតកម្មនិងបសុព្យាបាលបានធ្វើការបង្កាត់សិប្បនិម្មិតគោ ដល់មេគោរបស់លោក ប៊ុត ខែម លេខទូរស័ព្ទ ០៧១ ២២ ២៣ ៥៥៩ នៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ចំនួន ១ក្បាល
មន្ត្រីការិយាល័យ បានបណ្តុះបណ្តាលបច្ចេកទេស បូមឈាម វះកាត់ជ្រូក និងមាន់ ដើម្បីបង្ហាញ សរីរៈខាងក្នុង តួនាទីរបស់សរីរៈនីមួយៗ និងការធ្វើរោគវិនិច្ឆ័យនៃជំងឺ ដល់ភ្នាក់ងារសុខភាពសត្វភូមិថ្មី របស់អង្គការ អេហ្វ អេច កម្ពុជា ប្រចាំស្រុកបន្ទាយអំពិល ដោយមានសិក្ខាកាមចូលរួមសរុប ២៩នាក់ ។
២/ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី វិធានការអនាម័យ និងភូតគាមអនាម័យ និងលក្ខខណ្ឌភូតគាមអនាម័យសំរាប់នាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារសកលលោក របស់គម្រោង CAVAC បានសហការណ៍ជាមួយអគ្គនាយកដ្ឋានកសិកម្ម នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ អ្នកចូលរួមសរុប ១០០នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
១.ស្តង់ដាអាហារអនាម័យ និងភូតគាមអនាម័យមិនត្រូវមាន៖
-សារធាតុពុល
-មីក្រុប
-សំណល់កសិកម្ម
-មេតាល់ធ្ងន់
-កត្តាចង្រៃ,ស្មៅចង្រៃ,ជំងឺ ដែលជាប់នឹងផលិតផលកសិកម្ម
២.ប្រព័ន្ធអនាម័យ និង ភូតគាមអនាម័យមាន៖
-អនុសញ្ញាអន្តរជាតិរុក្ខជាតិIPPC
-អង្គការសុខភាពសត្វពិភពលោកOIE
-សុវត្តិភាពចំណីអាហារCODEX
៣/មន្រ្តីទីផ្សារ បានសហការជាមួយអង្គការ iDE បើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសស្វែងរកទីផ្សារកសិកម្ម និងបច្ចេកទេសក្រោយពេលប្រមូលផលបន្លែ ដល់កសិករនៅភូមិអូរតាម៉េង និងភូមិរំចេកត្បូង ដោយមានអ្នកចូលរួមសរុបចំនួន៤៦នាក់ ក្នុងនោះស្រី២៧នាក់ និងចុះចំការរបស់កសិករឈ្មោះសុង ដើម្បីកាត់ទងត្រសក់បង្ហាញ បែបបច្ទេកទេស និងអញ្ជើញអាជីវករប្រមូលទិញបន្លែ នៅផ្សារអន្លង់វែងធ្វើការបង្ហាញពីការបែងចែកចំណាត់ថ្នាក់នាដល់កសិករបានយល់ពី ការទទួលបានប្រាក់ចំណេញ។
៤/មន្រ្តីអនុវត្តន៍គម្រោងCHAIN បានចុះតាមដាន និងវាយតម្លៃពីវឌ្ឍភាពរីកចំរើននៃការដាំបន្លែរបស់កសិករដាំអាជីព នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលមានសកម្មភាព និងលទ្ធផលដូចខាងក្រោម÷
+សកម្មភាព
បានចុះពិនិត្យផ្ទាល់តាមចម្ការបន្លែរបស់កសិករ និងផ្ដល់អនុសាសន៍ដើម្បីកែលម្អការដាំដុះអោយកាន់តែប្រសើរ:
+ បញ្ហាប្រឈម
- កសិករ រិទ្ធ នួន: ជួបបញ្ហាផ្សិតរលួយគល់លើដំណាំស្ពៃ ដោយសារដង់ស៊ីតេដំណាំខ្ពស់ និងដីមានសំណើមខ្លាំង
- កសិករ ខាន់ ម៉ៅ ជួបញ្ហាដង្កូវបំផ្លាញដំណាំស្ពៃ
- កសិករ ញឹម ខឹម ជួបបញ្ហាជំងឺវីរុសលើដំណាំខាត់ណាដើម
- កសិករ ធន់ វឿន ដីកសិករមាន pH ទាប ដែលត្រូវកែប្រែ
- កសិករ រ៉េន រុន ជួបបញ្ហាទ្រីប និងដង្កូវស៊ីញ៉េលើដំណាំត្រសក់ និងជំងឺស្រពោនស្រស់លើប៉េងប៉ោះ
+ ដំណោះស្រាយ
- ចំពោះកសិករ រិទ្ធ នួន បានណែនាំកសិករបន្ថយទឹក ដករំលួសកូនស្ពៃអោយមានដង់ស៊ីតេសមល្មម និងប្រើថ្នាំ ដែលមានធាតុសកម្ម Metalaxyl+ Mencozebដើម្បីព្យាបាល.
- កសិករ ខាន់ ម៉ៅ ចំពោះការបំផ្លាញរបស់ដង្កូវកសិករ មិនអាចប្រើថ្នាំបានទេ ព្រោះស្ពៃកសិករក្នុងដំណាក់កាលប្រមូលផល
- ជាអនុសាសន៍ដ៏ល្អឲ្យកសិករ ធ្វើការសំអាតចំការ បន្ទាប់ពីប្រមូលផលរួច និងហាលដីអោយបានពី៧ ទៅ១០ថ្ងៃ មុនដាំដំណាំវគ្គបន្ទាប់
-កសិករញឹម ខឹម ចំពោះជំងឺវីរុស មិនមានថ្នាំព្យាបាលទេកសិករត្រូវដកដើមដែលផ្ទុកជំងឺចេញដើម្បីការពារកុំឲ្យឆ្លង. ប៉ុន្ដែវគ្គក្រោយកសិករអាចប្រើថ្នាំស្លឹកមាស១ការពារជំងឺបាន.
- កសិករ ធន់ វឿន សម្រាប់ការកែប្រែគុណភាពដីឡើងវិញ គួតែប្រដំណាំសណ្តែកបាយ ដើម្បីបង្កើនជីជាតិដីឡើងវិញ ឬប្រើដំណាំឆ្លាស់ បន្ថែមលាមកសត្វឲ្យបានច្រើន និងបង្កើនកំបោរឲ្យបាន២០០ក្រាម ក្នុង១ម៉ែត្រការ៉េ ។
+សន្និដ្នាន
តាមរយ:ការចុះពិនិត្យផ្ទាល់ក្នុងចម្ការរបស់កសិករមកឃើញថា ការបង្កបង្កើនផលដំណាំបន្លែមានភាពល្អប្រសើរ ហើយកសិករមានការបង្កើននូវផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ។