សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩
១/លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព នៃដំណើរការដាំដុះដំណាំបន្លែសរីរាង្គ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងស្ថានីយកសិកម្មកូនក្រៀល ដែលសំរេចបាននៅក្នុងឆ្នាំ ២០១៨ និងរៀបចំផែនការអភិវឌ្ឍន៍បន្តសំរាប់ឆ្នាំ ២០១៩ នេះ លើគំរោង ជីកស្រះទឹកសំរាប់ស្រោចស្រព ដំណាំបន្លែសរីរាង្គ , សាងសង់ផ្ទះ plastic ២ខ្នង សំរាប់ដាំបន្លែសរីរាង្គ , ទិញពូជគោបន្ថែមចំនួន ១២ ក្បាលទៀត និងបន្តថែរក្សា រាល់បណ្តាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឲ្យបានល្អប្រសើរ ។
២/ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម ប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការចុះបញ្ចីចំណីសត្វ បសុឱសថ ដល់ក្រុមហ៊ុនសហគ្រាសផលិត ម្ចាស់អាជីវកម្មទីតាំងលក់ និងអ្នកពាក់ព័ន្ធ ចូលរួមសរុប ៥៥នាក់ ស្រី១៧នាក់។
- សកម្មភាព
-បទបង្ហាញស្ដីពី នីតិវិធី ការចុះបញ្ចីការចំណីសត្វ បសុឱសថ។
-បទបង្ហាញស្ដីពីលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធវិស័យសុខភាពសត្វ និងផលិតកម្មសត្វ។
បន្តមកទៀត បានផ្ដល់ជូនទឹក នីត្រូសែន ចំនួន ៥គីឡូក្រាម និងមេជីវិតចំនួន២០ទីប ដល់ការិយាល័យកសិកម្មស្រុកត្រពាំងប្រាសាទ ដើម្បីជួយគាំទ្រកិច្ចដំណើរការបង្កាត់គោសិប្បនិម្មិតរបស់សហគមន៍ចិញ្ចឹមគោក្នុងស្រុកត្រពាំងប្រាសាទ។
៣/ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះសម្របសម្រួល បិទបញ្ជីឆ្នាំ២០១៨និងលើកទិសដៅឆ្នាំ២០១៩ សហគមន៍ ផ្អុងនិងរៀបចំផែនការអាជីវកម្ម ដូចជា
+ ឥណទានសាច់ប្រាក់
+ ឥណទាន ជី
+ ទិញទូភ្ញាស់កូនមាន់ លក់ជូនសមាជិក ។
៤/មន្រ្តីអនុវត្តគំរោង CHAIN បានចុះត្រួតពិនិត្យ ផែនការដាំដុះកសិករភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដែលមានកសិករចំនួន០៣នាក់ ស្រី០១នាក់ បានដាំដុះតាមផែនការ ក្នុងនោះក៏បានចុះទៅពិនិត្យ pHទឹក និងដី ជូនដល់កសិករក្នុងក្រុមផងដែរ។