សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩
១/លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំ បូកសរុបសមិទ្ធិផលការងារ ប្រចាំឆ្នាំ២០១៨ គណ:កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាឯកជនខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ក្រោមអធិបតី ឯកឧត្តម លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណ:កម្មការ និងមានការចូលរួម ពីសមាជិក គណ:កម្មការ និងក្រុមលេខាធិការដ្ឋានគណ:កម្មការទាំងអស់ សរុប ចំនួន ២៤នាក់ ។
២/លោកអនុប្រធានមន្ទីរ បានចុះទស្សនៈកិច្ចសិក្សា ចំការបន្លែ និង សហគមន៍ផលិតពូជស្រូវនៅភូមិ គោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ដោយ បែងចែកជា០៤ក្រុម ដេីម្បីធ្វេីបទបង្ហាញ តាមតំបន់៖
១.តំបន់ឆ្នេរ ២.តំបន់ខ្ពង់រាប ៣.តំបន់ជុំវិញបឹងទន្លេសាប ៤.និងតំបន់ដងទន្លេមេគង្គ។
៣/ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
បានចុះត្រួតពិនិត្យ សម្របសម្រួលការបិទបញ្ជី និងរៀបចំផែនការសម្រាប់ឆ្នាំ២០១៩ ដល់សហគមន៍ ទួលសាលា ស្ថិតក្នុងភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង គណៈកម្មការចូលរួមសរុប ០៥នាក់ ស្រី០នាក់ដែលមានលទ្ឋផលដូចខាងក្រោម៖
-សហគមន៍មានផែនការ កាត់បន្ថយមុខរបរឥណទានសាច់ប្រាក់ ដោយបង្វិលលុយយកមកពង្រីកមុខរបរ លក់ដូរ(ចាប់ហួយ) ឥណទានជី និងប្រេងឥន្ឋនៈ។
+សកម្មភាពទី២
- ចុះណែនាំនិងចាប់ដៃអនុវត្តផ្ទាល់ ដល់គណកម្មាធិការសហគមន៍កសិកម្មភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ពីការចុះបញ្ជីគណនេយ្យសំរាប់ឆ្នាំ២០១៩ ដែលមានគណកម្មាធិការចូលរួមចំនួន០៦នាក់ស្រី០៣នាក់។
៤/មន្រ្តីអនុវត្តគំរោង CHAIN បានចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងកត្តាចង្រៃ និងជម្ងឺលើដំណាំបន្លែ ដល់កសិករពាក់កណ្ដាលអាជីពនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ មានកសិករចូលរួម ២៣នាក់ ស្រី១០នាក់ ។
+ សកម្មភាព
- ធ្វើការសម្របសម្រួលរកបញ្ហាប្រឈមលើផលិតកម្មដំណាំបន្លែ និងដោះស្រាយបញ្ហាជូនពួកគាត់ ។
+ លទ្ធផល
- បញ្ហាប្រឈមដែលពួកគាត់កំពុងជួបប្រទះរួមមាន សត្វល្អិត(ពីងពាងក្រហម ចៃ រុយស អណ្ដើកមាស ទ្រីប.....) ជម្ងឺ (អុចលឿងស្លឹក ឆេះគែម រលាកផ្លែ.....)
- ដំណោះស្រាយ យើងបានណែនាំវិធានការបីដល់ពួកគាត់រួមមាន ៖
-ទី១ វិធានការ IPM មានដូចជា ការជ្រើសរើសពូជ ការរៀបចំដី លើករង ការតាក់តែងមែក ការសម្អាតស្មៅ និងការដាំដំណាំអន្ទាក់ជាដើម
- ទី២ វិធានការជីវៈសាស្ត្រ មានដូចជា ថ្នាំស្ដេចនាគ ៧ ស្ដេចនាគ៨ ទ្រីកូឌែកម៉ា(នៅពេលបណ្ដុះកូន នៅពេលដាំ និងក្រោយដាំបានមួយសប្ដាហ៍)
- ទី៣ វិធានការគីមី ប្រសិនជាមានសត្វល្អិតចង្រៃ និងជម្ងឺច្រើនពេក មានដូចជា ថ្នាំចៃកំសត់ តូយ៉ូ មមាចទូទៅ.... ប្រើទៅលើពពួក ចៃ ស្រឹង ខ្ញុង ទាកគូរ អណ្ដើកមាស..... ថ្នាំដង្កូវរងារ ដង្កូវទូទៅ ព្រីវ៉ាន់ថន.... ប្រើទៅលើពពួកដង្កូវយោលទោង ហ្វូង ចោះផ្លែ រុំផ្កា.... ថ្នាំក្រាដំណាំ១៦៨ ជម្ងឺរយមុខ ឬសគល់១៦៨ ប្រើទៅលើជម្ងឺអុចលឿងស្លឹក ឆេះគេម និង រលាកផ្លែ ។
៥/មន្ត្រីអនុវត្តគម្រោងCHAIN ចងក្រងក្រុមដាំបន្លែលក្ខណ:គ្រួសា(ក្រុមថ្មី) នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ មានកសិករចូលរួមសរុបចំនួន២៨នាក់ ស្ត្រី២២នាក់ ដែលមានសកម្មភាព និងលទ្ធផលដូចខាងក្រោម÷
+ សកម្មភាព
- បង្ហាញពីទិសដៅ និងសកម្មភាពដែលគម្រោងបានអនុវត្ត
- បង្ហាញពីគោលការណ៍សំខាន់ៗនៃការចងក្រងក្រុមដាំបន្លែ
- បង្ហាញពីលក្ខខណ្ឌន្តិកៈនៃការចូលជាក្រុមដាំបន្លែ
- បង្ហាញពីវិធីសាស្រ្តនៃការជ្រើសរើសអ្នកដឹកនាំក្រុម(ប្រធាន,អនុប្រធាន)
- តួនាទី និងសកម្មភាពរបស់ក្រុម
+លទ្ធផល
- បន្ទាប់ពីការបង្ហាញនូវគោលការណ៍ និងលក្ខខណ្ឌតិកនៃការចូលជាក្រុមដាំបន្លែឃើញថា មានកសិករចំនួន២៧នាក់ ស្រ្តី២២នាក់ដែលបានចូលរួមបង្កើតជាក្រុមដាំបន្លែលក្ខណ:គ្រួសារ ដែលមានឈ្មោះក្រុមថា<បន្លែធម្មជាតិ> និងបានធ្វើការជ្រើសរើសអ្នកដឹកនាំក្រុម
- សមាជិកក្រុមទាំងអស់បានយល់ច្បាស់ពីសកម្មភាព និងទិសដៅរបស់ក្រុមដាំបន្លែ
- កសិករមានការពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងទៅលើគម្រោង និងការបង្កើតជាក្រុមដាំបន្លែ ។
៦/ការិយាល័យកសិកម្ម ក្រុងសំរោង បានចុះពិនិត្យស្ថានភាពដាំដុះដំណាំ នៅក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ទទួលបានលទ្ធផលដូចខាងក្រោម ៖
*បានចុះជួបកសិករ ចំនួន ៣គ្រួសារ គឺ ៖
១. លោក អ៊ុ ស្រួយ (ប) នៅភូមិបុស្បូវ សង្កាត់បុស្បូវ ជាកសិករដាំដំណាំប៉េងប៉ោះតូច(Cherry) ទំហំផ្ទៃដី ៧០០ម៉ែត្រការ៉េ ស្មើនឹង ៦រង រាល់ថ្ងៃ ប៉េងប៉ោះ របស់គាត់កំពុងតែប្រមូលផល ដោយក្នុង ១ថ្ងៃ គាត់បេះបាន ១៥គក ទៅ ៣០គក ក្នុងតម្លៃ ១គក = ៣៥០០រៀល ។
២.លោក ទាវ នួត (ប) នៅភូមិពងទឹក សង្កាត់បុស្បូវ ជាកសិករដាំឪឡឹក ទំហំផ្ទៃដី ០.៥ហិចតា ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹក (ដំបូង) និងរៀបចំរង គ្រប់ចំប៉ើង ហើយដំណាំឡឹករបស់គាត់ ដាំបានរយ:ពេល ២៨ថ្ងៃហើយ ។សង្កេតឃើញថា គាត់ជាកសិករ ងាយនិងទទួលយកបច្ចេកទេសថ្មីៗ ។
៣.លោក លី ធី (ប) នៅភូមិភ្លង់ចាស់ សង្កាត់បុស្បូវ ជាកសិករដាំឪឡឹក ទំហំផ្ទៃដី ចំនួន ១.៥ហិចតា ធ្វើការស្រោចស្រពដោយបូមទឹកពន្លិច ។
- បានណែនាំអោយប្រើប្រាស់ការស្រោចស្រពដោយប្រព័ន្ធដំណក់ទឹក និងការប្រើប្រាស់ជី តាមប្រព័ន្ធដំណក់ទឹក
- ណែនាំពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំគីមីកសិកម្ម (ប្រើសម្ភារការពារ;ចេះមើលការណែនាំនៃប្រើប្រាស់, វ័ន្ដ និងសញ្ញាបង្ការគ្រោះថ្នាក់ ....។
- ក្រៅពីកសិករខាងលើ មានកសិករ ចំនួន ៤គ្រួសារ ទៀត ដែលបានដាំដំណាំឪឡឹក ចំនួន ៣.៥ហិចតា ។
*ផែនការបន្ត
- ចុះតាមដានបន្ត និងប្រឹក្សាបច្ចេកទេសដល់ពួកគាត់
- ស្រង់ទិន្នន័យទិន្នផល និងតម្លៃឪឡឹកដែលគាត់ទទួលបាន ។
- ផ្សារភ្ជាប់ ពួកគាត់ ទៅនឹងអ្នកប្រមូលទិញឪឡឹក ដោយផ្ដល់ឈ្មោះ និងលេខទំនាក់ទំនង ដល់គាត់ ព្រោះគាត់មិនទាន់មានមោយប្រមូលទិញនៅឡើយ ។