សកម្មភាពការងាររបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៣ មករា ២០១៩
267

សកម្មភាពការងាររបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៩

 

១/លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងក្រុមការងារ បានចុះរៀបចំ ប្រព័ន្ធដំណក់ទឹក លើដំណាំដូង ចំនួន ៤៥០ ដើម ជូនកសិករ នៅភូមិគោគច្រេស សង្កាត់សំរោង ក្រុងសំរោង ក្រោយពីបានរៀបចំរួចជាស្ថាពរ ពិនិត្យឃើញពីសារប្រយោជន៍ពីប្រព័ន្ធដំណក់ទឹកនេះរួមមាន៖

-មិនខ្ជះខ្ជាយទឹក ប្រើប្រាស់ ចំគោលដៅដំណាំ និងងាយស្រួលបញ្ចូលជីបំប៉ន 

-មិនចំណាយលើការប្រើប្រាស់កំលាំងពលកម្មស្រោចស្រព ព្រោះ ប្រើប្រាស់សំពាធទឹកបញ្ចេញតាមទុយោ បំបែកតាមដើមនីមួយៗ

-ចំណាយថវិកាលើការទិញសម្ភារប្រមាណ ១០០០$ លើចំនួន ដើមដូងខាងលើ

-កសិករមើលឃើញពីចំណុចងាយស្រួលក្រោយពេលរៀបចំប្រព័ន្ធស្រោចស្រព ហើយអាចពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ។

២/លោកអនុប្រធានមន្ទីរ បានចូលរួមវេទិកាផលិតកម្មស្រូវប្រកបដោយនិរន្តភាពកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ លើកទី៨ ក្រោមអធិបតី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអ្នកចូលរួម៩៥ នាក់ នៅ Hotel Anghor Palace Resort & Spa  សៀមរាប ។

 

៣/លោកអនុប្រធាន​មន្ទីរ​បានចូលរួមសិក្ខាសាលា​បណ្តុះបណ្តាលថ្នាក់ក្រោមជាតិ​ "ឯកសារមគ្គទេសក៍បច្ចេកវិទ្យាបន្សុំាសម្រាប់វិស័យកសិកម្ម" ក្រោមអធិបតីភាពឯកឧត្តម​ ម៉ម​ អំណត់​ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​ និងសិក្ខាកាមចូលរួម​ ប្រហែល​ ៤០នាក់​ ស្ត្រី០៨នាក់។

 

៤/ការិយាល័យផែនការ-គណនេយ្យ បានចូលរួមប្រជុំផ្សព្វផ្សាយសារាចរណែនាំ  ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្រោមអធិបតីភាពឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត ដែលរៀបចំកម្មវិធីដោយគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការរូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដែលមានអ្នកចូលរួមសរុប៥៥នាក់ ស្រី០៨នាក់  ដែលមានគោលបំណងស្វែងយល់ដូចខាងក្រោម :

- លក្ខខណ្ឌ និងវិធានការក្នុងការអនុវត្តចំណូល- ចំណាយថវិកាឆ្នាំ២០១៩

- ការត្រួតពិនិត្យតាមដានការអនុវត្តថវិកា និងការធ្វើរបាយការណ៍

- នីតិវិធីនៃការគ្រប់គ្រង និងអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

- វិធានការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- វិធានការរក្សាតុល្យភាព និងប្រសិទ្ធភាពថវិកា

- វិធានការលើកកម្ពស់តម្លាភាពនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

- ទណ្ឌកម្ម និងការទទួលខុសត្រូវចំពោះមន្ត្រីសាធារណៈ។

 

៥/មន្ត្រីអនុវត្តគម្រោង CHAIN បានចុះជួយគាំទ្របច្ចេកទេសបន្ថែម និងធ្វើបង្ហាញ ដល់ក្រុមកសិករដាំបន្លែលក្ខណ:គ្រួសារនៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល សម្រាប់ផ្សពផ្សាយបន្តដល់សមាជិកក្រុមដ៏ទៃទៀត ដែលមានកសិករចូលរួមសរុបចំនួន០៥នាក់ ស្រ្តី០១នាក់ ហើយមានសកម្មភាព និងលទ្ធផលដូចខាងក្រោម÷

+សកម្មភាព

- រៀបចំលើរង

- លាយជី និងដាក់ជីទ្រាបបាត

- គ្របកៅស៊ូផ្លាស្ទិចលើរង

- បោះចំណាទ្រើង

- រាយសំណាញ់ទ្រើង

- ចោះរន្ធសម្រាប់ដាំកូន

+លទ្ធផលសម្រេចបាន

- សម្រេចបានរងសម្រាប់ធ្វើបង្ហាញចំនួន០១រង ប្រវែង៣០ម៉ែត្រ

- បន្ទាប់ពីការអនុវត្តផ្ទាល់ជាក់ស្តែងក្នុងចម្ការ សរុបលទ្ធផលចុងក្រោយឃើញថាកសិករទទួលបានចំណេះដឹង៨៥ភាគរយ ។

- ហើយបន្តទៅទៀតគាត់អាចអនុវត្តខ្លួនឯងបាន និងធ្វើការផ្សពផ្សាយបន្តដល់សមាជិកក្រុមដ៏ទៃទៀតបាន ។

    

ចំនួនអ្នកចូលទស្សនា
Flag Counter