លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចុះអមដំណើរ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ ចុះពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះ ពាល់ខូចខាតដោយគ្រោះរាំស្ងួត
ចេញ​ផ្សាយ ២២ កញ្ញា ២០១៨
590

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយឯកឧត្តមរដ្ឋ លេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ប្រតិភូទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានអញ្ជើញចុះទៅពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះ ពាល់ខូចខាតដោយគ្រោះរាំស្ងួតលើផលិតកម្មកសិកម្ម ពិសេសដំណាំស្រូវ 
នៅស្រុកចុងកាល់ ក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួមដំណើរជាមួយឯកឧត្តមអភិបាល នៃគណអភិបាលខេត្ត។ មន្ទីរបានឲ្យដឹងថាផលិតកម្មស្រូវក្នុងខេត្តមានបីស្រុកគឺក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល បានទទួលរងផលប៉ះ ពាល់លើផ្ទៃដីជាង ១ម៉ឺនហត និងខូចខាតទាំងស្រុងចំនួន ៥០០ហត។ ជារួមស្ថានភាពនៃការលូតលាស់ដំណាំស្រូវឃើញថាមានលក្ខណៈល្អប្រសើរឡើងវិញ ដោយសារមាន ភ្លៀងបង្អោរធ្លាក់ជាបន្តបន្ទាប់តាំងពីដើមខែកញ្ញា។ ដោយ ឡែកក្នុងស្រុកសំរោង ឃុំបន្សាយរាក់ ភូមិបន្សាយរាក់លោក និងសហការីបានចុះមកពិនិត្យការធ្វើស្រែបែបកសិកម្មទំនើបធ្វើការជ្រើសរើសពូជ ប្រើប្រាស់គ្រឿងចក្រកសិកម្ម និងអនុវត្តបច្ចេកទេសត្រឹមត្រូវដោយសហការដឹកនាំអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) លើផ្ទៃដី ៤៣ហត របស់កសិករឈ្មោះ ប៊ូ សំហេន។ ចេញពីក្រុងសំរោង បន្តដំណើរមកភូមិគោកឪឡូក ឃុំអំពិល ស្រុកបន្ទាយអំពិល ដើម្បីមកជួបកសិករដែលមានដីស្រែប៉ះពាល់ តែអាចស្តារឡើងវិញបាន។ ក្នុងឱកាសចុះពិនិត្យការស្តារផលិតកម្មស្រូវ និងការងារ បង្កបង្កើនផលនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងប្រធានមន្ទីរកសិកម្មនៃខេត្តឧត្តរមានជ័យនូវការងារសំខាន់ៗដូចខាងក្រោម៖
-លោកបានកោតសរសើរ លើកទឹកចិត្ត និងគាំទ្រដល់ 
កសិករ ប៊ូ សំហេន ដែលបានយកបច្ចេកទេសមកអនុវត្តក្នុងការជួយជំរុញផលិតកម្មស្រូវរបស់ខ្លួនផង និងជួយបង្ហាត់ បង្ហាញដល់កសិករផ្សេងៗឲ្យបានយល់ និងរៀនសូត្រពីការអនុវត្តបច្ចេកទេសក្នុងផលិតកម្មដំណាំស្រូវ ដើម្បីបង្កើនទិន្នផលលើផ្ទៃដីដដែល រក្សាបាននូវគុណភាព មានទីផ្សារ និងបង្កើនប្រាក់ចំណូល
-មន្ទីរគួរជ្រើសរើសកសិករគំរូរបៀបនេះឲ្យបានច្រើន ប្រយោជន៍ជួយផ្សព្វផ្សាយបច្ចេកទេស បង្កើនការយល់ដឹង បន្ថែមទៀតដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងឈានទៅសម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងចក្ចុវិស័យរបស់សម្តេចអគ្គមហាសានាបតីតេជោហ៊ុន សែននាឆ្នាំ២០៣០។

ចំនួនអ្នកចូលទស្សនា
Flag Counter