នាព្រឹកថ្ងៃចន្ទ ១កើត ដល់ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពភាពជាអ្នកគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដល់មន្រ្តីជំនាញក្រោមឱវាទមន្ទីរទាំងអស់ ដើម្បីឱ្យយល់ដឹងពីនិយមន័យអភិបាលកិច្ច អភិបាលកិច្ចល្អ និងធាតុផ្សំនៃអភិបាលកិច្ចល្អ មូលហេតុ និងដំណោះស្រាយ ភាពជាអ្នកដឹកនាំ និងភាពជាអ្នកគ្រប់គ្រង លក្ខណៈនៃភាពជាអ្នកដឹកនាំ និងជំនាញ ប្រភេទនៃអ្នកដឹកនាំ ការគ្រប់គ្រង ភាពខុសគ្នារវាងភាពជាអ្នកគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទងជាដើម ដោយមានអ្នកចូលរួមចំនួន ៧៨នាក់ ស្រី១១នាក់ ៕ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាលើកទី១ និងមានការជួយឧបត្ថម្ភគាំទ្រជាថវិកាបដិភាគពីគម្រោងបន្លែ ផ្លែឈើកម្ពុជា (CHAIN) ដើម្បីលើកស្ទួយការអភិវឌ្ឍធនធានមនុស្សក្នុងស្ថាប័នរដ្ឋ សំដៅធានាដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ នាឱកាសនោះដែរ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ បានផ្តាំផ្ញើដល់សិក្ខាកាមចូលរួមឱ្យខិតខំយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់សាស្រ្តាចារ្យបណ្តុះបណ្តាលពីព្រោះតែវាមានសារសំខាន់ណាស់ក្នុងការយកទៅអនុវត្តនៅអង្គភាពរបស់ខ្លួនផ្ទាល់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម