នៅថ្ងៃអង្គារ ២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ លោក ប៉ែន ស័ក្តិពិសិដ្ឋ ប្រធានការិយាល័យកៅស៊ូ រួមដំណើរដោយលោក ឡៅ ចាន់សារុន មន្រី្តការិយាល័យកៅស៊ូ លោក ហ៊ ស៊ីណាត ប្រធានការិយាល័យកសិកម្មត្រពាំងប្រាសាទ បានចូលរួមជាមួយក្រុមការងារនាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ នៃអគ្គនាយដ្ឋានកៅស៊ូ បានបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការបង្កើនថ្លៃកៅស៊ូធម្មជាតិក្នុងស្រុកដល់សហគមន៍កៅស៊ូគ្រួសារ ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ក្រោមអធិបតីយភាព លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ និងមានការអញ្ជើញចូលរួមពី លោក ឈឿន ពន្លឺ អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ផុន ជាកុសល អភិបាលរងស្រុកត្រពាំងប្រាសាទ ក្រុមការងារនាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ មន្រ្តីការិយាល័យកសិកម្មស្រុក និងកសិករកៅស៊ូគ្រួសារចូលរួមចំនួន ២៥នាក់ ស្រី០២នាក់ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម