ការិយាល័យផែនការ-គណនេយ្យ បានសហការជាមួយលោក ការិយាល័យកសិកម្មស្រុកចុងកាល បើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តស្វែងរកទីផ្សារ ដែលស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ដែលមានអ្នកចូលរួមសរុប ២១នាក់ ស្រី ១៩នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ:
១. អោយគាត់មានជំនាញបច្ចេកទេសដាំដុះបានល្អ គ្រប់រដូវកាល
២. ចេះលៃលកពេលដាំដុះ
៣. ចេះពីបច្ចេកទេសមុន និងក្រោយពេលប្រមូលផល
៤. ចេះពីបច្ចេកទេសដឹកជញ្ជូន, វេចខ្ចប់, ការស្តុកទុក
៥. ចេះពីការបែងចែកចំណាត់ថ្នាក់ផលិតផល
៦. ដឹងពីព័ត៌មានទីផ្សារ(តម្រូវការផលិតផល, តម្លៃផលិតផល, សេវាកម្មក្នុងការផ្តល់ព័ត៌មានទីផ្សារ) ។
៧. អោយកសិករចេះរកតម្លៃថ្លៃដើមក្នុងមួយគីឡូក្រាម ដើម្បីអោយពួកគាត់សម្រេចចិត្តអោយបានត្រឹមត្រូវក្នុងការលក់ផលិតផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម