ការិយាល័យផ្សព្វផ្សាយកសិកម្មបានសហការណ៍ជាមួយ ការិយាល័យកសិកម្មស្រុកអន្លង់វែង ចុះផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ(កំរិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី )នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលមានកសិករចូលរួមសរុប២១នាក់១៦ស្រី នាក់
*លទ្ធផលសម្រេចបាន កសិករបានយល់ដឹងពី:
- កំរិតនៃការប្រើប្រាស់ជីលើក្រុមដីប្រទះឡាង
- ការប្រើប្រាស់ជីតាមដំណាក់កាលលូតលាស់របស់ដំណាំស្រូវ។ ជាពិសេសសង្កត់ធ្ងន់លើការប្រើជីបំប៉ន ដែលត្រូវតាមដំណាក់កាលលូតលាស់ដំណាំស្រូវពេលបច្ចុប្បន្ន។
- កសិករបានយល់ដឹងបន្ថែមពីតួនាទីរបស់ N P K លើដំណាំស្រូវ
- កសិករបានសួរសំណួរបន្ថែមទាក់ទងនឹងលក្ខខ័ណ្ឌសំខាន់ៗ មុនពេលប្រើជីបំប៉ន។
- កសិករមានចំណាប់អារម្មណ៍ខ្ពស់ទៅលើតួនាទី N P K និងការប្រើប្រាស់អោយត្រូវតាមដំណាក់កាលស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម