ចុះផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ (កំរិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី )
ចេញ​ផ្សាយ ២៤ សីហា ២០១៨
288

ការិយាល័យផ្សព្វផ្សាយកសិកម្មបានសហការណ៍ជាមួយការិយាល័យកសិកម្មស្រុកអន្លង់វែង ចុះផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ(កំរិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី ) នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលមានកសិករចូលរួមសរុប២០នាក់ ស្រី១៩នាក់

*លទ្ធផលសម្រេចបាន កសិករបានយល់ដឹងពី:

 - កំរិតនៃការប្រើប្រាស់ជីលើក្រុមដីប្រទះឡាង

 - ការប្រើប្រាស់ជីតាមដំណាក់កាលលូតលាស់របស់ដំណាំស្រូវ។ ជាពិសេសសង្កត់ធ្ងន់លើការប្រើជីបំប៉ន ដែលត្រូវតាមដំណាក់កាលលូតលាស់ដំណាំស្រូវពេលបច្ចុប្បន្ន។

 - កសិករបានយល់ដឹងបន្ថែមពីតួនាទីរបស់ N P K លើដំណាំស្រូវ

  - កសិករបានសួរសំណួរបន្ថែមទាក់ទងនឹងលក្ខខ័ណ្ឌសំខាន់ៗ មុនពេលប្រើជីបំប៉ន។

   - កសិករមានចំណាប់អារម្មណ៍ខ្ពស់ទៅលើតួនាទី N P K និងការប្រើប្រាស់អោយត្រូវតាមដំណាក់កាលស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter