សហគមន៍កសិកម្មខេត្តចំនួន០២ ធ្វើទស្សនកិច្ចសិក្សាស្តីពី ការគ្រប់គ្រងអាជីវកម្មសហគមន៍ នៅទីក្រុងបាងកក ប្រទេសថៃ
ចេញ​ផ្សាយ ១៧ សីហា ២០១៨
299

ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំក្រុមការងារសហគមន៍ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងអាជីវកម្មសហគមន៍ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះមានសិក្ខាកាមចូលរួមមកពី៖ ខេត្តឧត្តរមានជ័យ១១នាក់ ស្រី០២នាក់ ដឹកនាំដោយលោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ខេត្តសៀមរាប ១០នាក់ ស្រី០នាក់ ដឹកនាំដោយលោក ម៉ា សុខុម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តសៀមរាប និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ០៤នាក់ ស្រី០១នាក់ ដោយឡែកសម្រាប់ថ្ងៃនេះសិក្ខាកាមទាំងអស់បានចូលរួមប្រកាសបើកកម្មវិធី និងចូលរួមវគ្គបណ្តុះបណ្តុះបណ្តាលនៅថ្ងៃស្អែក។

ចំនួនអ្នកចូលទស្សនា
Flag Counter