ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យកសិកម្មស្រុកចុងកាល់ បានការសហការពីអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយក្រុមហ៊ុនគូប៊ូតា យី ឈុន ដើម្បីផ្សព្វផ្សាយពីម៉ាស៊ីនកសិកម្ម។
ចេញ​ផ្សាយ ១៧ សីហា ២០១៨
386

ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យកសិកម្មស្រុកចុងកាល់ បានការសហការពីអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយក្រុមហ៊ុនគូប៊ូតា យី ឈុន ដើម្បីផ្សព្វផ្សាយពីម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្មជូនដល់កសិករ ទទួលបានភាពជឿជាក់ ព័ត៌មានច្បាស់លាស់ពីផលិតផលគូប៊ូតា ដោយមានអ្នកចូលរួមចំនួន៧៧នាក់/ស្រី្ត៥៥ នៅភូមិឈក និងភូមិគោកស្រម៉ ឃុំចុងកាល់ ស្រុកចុងកាល់ ។

  • លទ្ធផល
  • កសិករបានយល់ដឹង និងទទួលបានព័ត៌មានពីកម្មវីធី
  • កសិករមានចំណាប់អារម្មណ៍ចង់ទិញ ផលិតផលគូប៊ូតា
  • ក្រុមហ៊ុនបានបង្ហាញពីត្រាក់ទ័របីប្រភេទ

        ១/ប្រភេទB (Baby)

       ~B២៤៤០ កម្លាំងសេះ

       ~B២៧៤០

       ២/ប្រភេទ L(Lady)

       ~L៣២១៨ កម្លាំងសេះ

       ~L៤០១៨

       ~L៥០១៨

       ៣/ប្រភេទ M(Man)

       ~M៦០៤០ កម្លាំងសេះ

       ~M៧០៤០

       ~M៩៥៤០

       ~M១០៨s

  • បានបង្ហាញពីឧបករណ៍បាចជី អាចជី បាន២១ហិកតា/ថ្ងៃ និងផ្ទុកជីបាន៣០០ គីឡូក្រាម
  • បានបង្ហាញពីគោយន្តម៉ាក ZT សេរីថ្មី
  • បានបង្ហាញពីឧបករណ៍ដាំដើមដំឡូងមី ដោយស្វ័យប្រវត្តិបំពាក់ជាមួយត្រាក់ទរ័ L៥០១៨ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter