ការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការណ៍ជាមួយការិយាល័យកសិកម្មក្រុងសំរោង ចុះផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ (កម្រិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី) នៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង។
ចេញ​ផ្សាយ ១៧ សីហា ២០១៨
269

ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨  ការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការណ៍ជាមួយការិយាល័យកសិកម្មក្រុងសំរោង ចុះផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ (កម្រិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី) នៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ដែលមានកសិករចូលរួមសរុប២៣នាក់/ស្រី្ត១៥នាក់។

  • សកម្មភាពផ្សព្វផ្សាយ
  • បានបង្ហាញពីគោលបំណងផ្សព្វផ្សាយ
  • លទ្ធផលនៃការចុះសិក្សារបស់មន្ទីរកសិកម្ម ឃើញថាដីនៅសង្កាត់កូនក្រៀល ជាប្រភេទក្រុមដីប្រទះឡាង ដែលសមស្របសម្រាប់កាធ្វើដំណាំស្រូវ
  • បង្ហាញពី សណ្ឋានក្រុមដីប្រទះឡាង
  • កម្រិតនៃការប្រើប្រាស់ជីដើម្បីទទួលបានទិន្នផលខ្ពស់  និងចំណេញថវិកា
  • តួនាទីរបស់ N P K  លើដំណាំស្រូវ
  • លទ្ធផលសម្រេចបាន 
    •  
  • កម្រិតនៃការប្រើប្រាស់ជីលើក្រុមដីប្រទះឡាង
  • ការប្រើប្រាស់ជីតាមដំណាក់កាលលូតលាស់របស់ដំណាំស្រូវ។ ជាពិសេសសង្កត់ធ្ងន់លើការប្រើជីបំប៉ន ដែលត្រូវតាមដំណាក់កាលលូតលាស់ដំណាំស្រូវពេលបច្ចុប្បន្ន។
  • កសិករបានយល់ដឹងបន្ថែមពីតួនាទីរបស់ N P K លើដំណាំស្រូវ
  • កសិករបានសួរសំណួរបន្ថែមទាក់ទងនឹងលក្ខខ័ណ្ឌសំខាន់ៗ មុនពេលប្រើជីបំប៉ន
  • កសិករមានចំណាប់អារម្មណ៍ខ្ពស់ទៅលើតួនាទី N P K និងការប្រើប្រាស់អោយត្រូវតាមដំណាក់កាលស្រូវ
  • ចាប់អារម្មណ៍ចង់ប្រើប្រាស់ជីបំប៉នតាមការណែនាំរបស់មន្ទីរកសិកម្ម ។
ចំនួនអ្នកចូលទស្សនា
Flag Counter