ការចុះជ្រើសរើសភ្នាក់ងារសុខភាពសត្វភូមិ ដោយការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ១៦ សីហា ២០១៨
315

ថ្ងៃពុធ ០៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោក ផូ ម៉េងអ៊ី អនុប្រធានការិយាល័យ និងលោក សំទីន នរិទ្ទ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះជ្រើសរើសភ្នាក់ងារសុខភាពសត្វភូមិ ក្នុងគោលបំណង
១~កំណត់នូវចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរនានា និងបង្កើតផែនការអនុវត្តការងាររយៈពេល៥ឆ្នាំរបស់ភ្នាក់ងារសុខភាពសត្វភូមិពិសេសទាក់ទងនឹងការផ្តល់សេវាកម្ម សម្ភារៈបរិក្ខាពេទ្យសត្វ ទីផ្សារ បណ្តាញ និងកិច្ចការសហការណ៍ជាមួយក្រុមហ៊ុន អង្គការ និងស្ថាប័នរដ្ឋាភិបាល។ល។
២~អនុសាសន៍ និងផែនការអនុវត្ត៥ឆ្នាំរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងកិច្ចការសហការនានារបស់អង្គការ ក្រុមហ៊ុន និងស្ថាប័នរដ្ឋាភិបាល នឹងលើកមកពិភាក្សា និងដាក់បញ្ចូលក្នុងសិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិនិត្យឡើងវិញនូវប្រកាសភ្នាក់ងារសុខភាពសត្វភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨​ នៅខេត្តបាត់ដំបង រៀបចំដោយគំរោង EU។ 
+លទ្ធផល
~បានជ្រើសរើសលោក ស៉ឺន ភា ជាពេទ្យសត្វភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដើម្បីចូលរួមធ្វើបទបង្ហាញ។ 
~បានសំភាសន៍ប្រវត្តិគាត់ មុនក្លាយជាពេទ្យសត្ចភូមិ ពេលក្លាយជាពេទ្យសត្វភូមិ និងសកម្មភាពសេវាកម្មរបស់គាត់រាល់ថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter